ខេត្តកោះកុង÷ករណីឃាតកម្មបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៣និង៣៥នាទី ទៀបភ្លឺ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
តាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរភូមិន្ទ បានប្រើប្រាស់អាវុធអាការ ដោយបាញ់៦ចំនួនគ្រាប់ ទៅលើជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់។
ជនរងគ្រោះឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទ ប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ២ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)និងជនរងគ្រោះឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ចំពោះជនសង្ស័យ ក្រោយពីធ្វើសកម្មភាព បាញ់រួចមកបានរត់គេចខ្លួនបាត់តែម្តង។ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់ រួច ហើយដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋលើកឡើងថា អ្នកទាំងពីរ មានការពាក់ព័ន្ធរឿងលុយកាក់ និងផឹកស៊ី ជាមួយគ្នាទៀតផង។
ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្រោយពីសមត្ថកិច្ចជំនាញធ្វើកុសលបច្ច័យរួចមក កម្លាំង សមត្ថកិច្ចបានប្រគល់ សពទៅសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅ វត្តទេពនិម្មិត៕










