ភ្នំពេញ÷ បុរសម្នាក់បានរងរបួសខណៈកំពុងជិះម៉ូតូហើយត្រូវបានរថយន្តមួយគ្រឿងបើកមកបុកនិងកិនពីលើដែលគេនិយាយថាអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត១០និង៤០នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១០០៣ស្ថិតនៅចំណុចមុខផ្សារទំនើបអុីអន 2 ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1BP -7584 បើកបរតាមបណ្ដោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុគាត់បានបត់ម៉ូតូចូលទៅមើលក្រុមការងារដែលបែកកង់ម៉ូតូ ពេលបត់នោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA HILUX ពាក់ផ្លាកលេខ កម្ពុជា CRN.8998 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានរេចង្កូតទៅបុកម៉ូតូនិងកិនពីលើជាប់បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់និងម៉ូតូរងការខួចខាតយ៉ាងដំណំតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយ ភាគីខាងរថយន្តបានចេញសំណងទៅឲ្យខាងម៉ូតូចំនួន១.២០០ ដុល្លារដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ៕
ដោយ÷ចន្ទ លីហ្សា










