Ronaldo ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងពេលដែលត្រលប់មករួមក្រុម Al Nassrវិញ

ចែករំលែក៖

Cristiano Ronaldo បានត្រលប់មកវិញពីការសម្រាកព្យាបាលរបួសរយៈពេលមួយខែ ហើយអាចស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងតង់ទីពីរ ខណៈដែល Al Nassr រក្សាការឈ្នះរបស់ពួកគេជាមួយនឹងជ័យជម្នះ 5-2 លើក្រុមបាតតារាង Al Najma ក្នុងការប្រកួត Saudi Pro League កាលពីថ្ងៃសុក្រ។

 

ខ្សែប្រយុទ្ធព័រទុយហ្គាល់ ដែលអវត្តមានតាំងពីខែកុម្ភៈ បានខកខានការប្រកួតលីគពីរលើកមុនរបស់ Al Nassr ហើយក៏ត្រូវបានដកចេញពីការប្រកួតមិត្តភាពរបស់ព័រទុយហ្គាល់ជាមួយម៉ិកស៊ិក និងសហរដ្ឋអាមេរិកកាលពីខែមុន។

 

Al Najma ដែលបានឈ្នះតែមួយលើកគត់ក្នុងការប្រកួតលីកចំនួន 27 លើកបាននាំមុខដ៏ភ្ញាក់ផ្អើលមួយនាទីមុនចប់តង់ទី 1 តាមរយៈកីឡាករ Rakan Al Tulayhi ។

 

Al Nassr បានឆ្លើយតបយ៉ាងរហ័ស ដោយកីឡាករ Abdullah Al Hamdan និង Sadio Mane រកបានគ្រាប់បាល់បញ្ចូលទីនៅចុងម៉ោងក្នុងតង់ទីមួយ ដើម្បីបង្វែរលទ្ធផលនាំមុខវិញ។

 

ក្រុមភ្ញៀវបានស្មើត្រឹមរយៈពេលពីរនាទីបន្ទាប់ពីការចាប់ផ្តើមឡើងវិញដោយ Felippe Cardoso ប៉ុន្តែ Al Nassr បានគ្រប់គ្រងវិញនៅពេលដែល Ronaldo កែប្រែលទ្ធផលដោយបាល់ពិន័យ 1 គ្រាប់នៅនាទីទី 56 ។

 

កីឡាករវ័យ 41 ឆ្នាំរូបនេះបានបន្ថែមគ្រាប់ទីពីររបស់គាត់នៅនាទីទី 73 មុនពេល Mane រកបានគ្រាប់បាល់ចុងក្រោយ។

...

 

ការទទួលជ័យជម្នះក្នុងលីគទី 13 ជាប់ៗគ្នារបស់ Al Nassr បានធ្វើឱ្យពួកគេឈរនៅលើកំពូលតារាងដែលមាន 70 ពិន្ទុ ដាច់ប្រាំមួយពីក្រុមចំណាត់ថ្នាក់លេខ 2 Al Hilal ដែលប្រកួតជាមួយ Al Taawoun នៅថ្ងៃសៅរ៍៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print