ខេត្តស្ទឹងត្រែង ៖ ថ្ងៃនេះរៀបចំសង្ក្រាន្តបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គឺចាប់ពីថ្ងៃទី០៤-០៥ ខែមេសា ឆ្នាំ២០២៦ នេះ។
សូមបញ្ជាក់ថា ៖ កម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ “សង្ក្រាន្តបុរីអូរស្វាយសែនជ័យ” ឆ្នាំ២០២៦ មានរៀបចំល្បែងប្រជាប្រិយដូចជា ៖ ពិធីហែរសង្ក្រាន្ត / ឆៃយ៉ា / របាំត្រុដិ / ហែរខ្សែព្រាត់
/របាំត្រុដិ /កម្មវិធីរាំកំសាន្ត /ល្បែងលោតការ៉ុងប្រណាំងគ្នា ២ក្រុម (ក្រុមសិស្សតូច១ សិស្សធំ១) /ល្បែងបូមទឹកដាក់ដប ២ក្រុម (ក្រុមសិស្សតូច១ និងសិស្សធំ១)/ល្បែងដណ្តើមស្លឹកឈើ (រៀបចំជា២ក្រុម បុរស និងនារី) /ល្បែងប្រណាំងកង់យឺត (ផ្នែកកុមារា/យុវជន) /ល្បែងវាយក្អម / ល្បែងទូលក្អម/ល្បែងចោលឈូង /ល្បែងទាញព្រាត់/ រាំកម្សាន្តទាំងអស់គ្នា ។
សូមជូនផងដែរ ក្រុមហ៊ុន ស្នាដៃនារីខ្មែរសាឡន ត្រេឌីង ឯ.កសុត បានធ្វើការឧបត្ថម្ភផលិតផលសាប៊ូកក់សក់ និងផលិតផលថែរក្សាសក់ ដូចខាងក្រោម៖
1. ឧបត្ថម្ភដល់អ្នករបាំត្រុដិ
• ចំនួនអ្នក៖ 25 នាក់
• ចំនួន៖ 25 ឈុត
• ក្នុង 1 ឈុតរួមមាន៖
• សាប៊ូកក់សក់ NlNE STORY 500ml ចំនួន 1 ដប
• ក្រែមបន្ទន់សក់ NlNE STORY 500ml ចំនួន 1 ដប
2. ឧបត្ថម្ភដល់អ្នកអមដំណើរ (ស្រ្តី)
• ចំនួន៖ 20 ឈុត
• ក្នុង 1 ឈុតរួមមាន៖
• សាប៊ូកក់សក់ NRKS មាស ចំនួន 1 ដប
• ក្រែមបន្ទន់សក់ NRKS មាស ចំនួន 1 ដប
3. ឧបត្ថម្ភដល់អ្នកឆៃយាំ
• ចំនួនអ្នក៖ 11 នាក់
• ចំនួន៖ 11 ឈុត
• ក្នុង 1 ឈុតរួមមាន៖
• សាប៊ូកក់សក់ NlNE STORY 500ml ចំនួន 1 ដប
• ក្រែមបន្ទន់សក់ NlNE STORY 500ml ចំនួន 1 ដប
4. ឧបត្ថម្ភដល់អ្នកកាន់ទង់ជាតិ
• ចំនួនអ្នក៖ 3 នាក់
• ចំនួន៖ 3 ឈុត
• ក្នុង 1 ឈុតរួមមាន៖
• សាប៊ូកក់សក់ NlNE STORY 500ml ចំនួន 1 ដប
• ក្រែមបន្ទន់សក់ NlNE STORY 500ml ចំនួន 1 ដប
5. ឧបត្ថម្ភសម្រាប់កម្មវិធីលេងហ្គេម
• សាប៊ូកក់សក់ NlNE STORY 30ml ចំនួន 1,000 កញ្ចប់
6. ឧបត្ថម្ភសម្រាប់ល្បែងប្រជាប្រិយ
• សាប៊ូកក់សក់ NlNE STORY 500ml ចំនួន 30 ដប ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ អញ្ជើញមកចូលរួមលេងល្បែងប្រជាប្រិយកម្សាន្ត ក្រោមម្លប់សន្តិភាព។
សូមបញ្ជាក់ថា ៖ កន្លងទៅរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ មានកិត្តិយស សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ប្រធានក្រុមហ៊ុន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាជីវករ ពាណិជ្ជករ អង្គការដៃគូអភិវឌ្ឍន៍នានា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ក្នុងឆ្នាំ ២០២៦នេះរដ្ឋបាលស្រុកបានរៀបចំសង្ក្រាន្តបុរីអូរស្វាយសែនជ័យ ដើម្បីអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ៕
ដោយ ៖ សិលា





















