ជនឆ្លៀតឱកាស ម្ចាស់បញ្ឆេះរថយន្តចោលភ្លេចខ្លួនមួយភ្លែតស្រាប់តែមានជនសង្ស័យឡេីងបើករត់គេចខ្លួន តែត្រូវពលរដ្ឋនិងម្ចាស់រថយន្តតាមឃាត់និងចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសងសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនិងម្ចាស់រថយន្តប្រដេញតាមឃាត់ខ្លួន និងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកវាយខ្នោះភ្លាមៗក្រោយពេលធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងម៉ាក Toyota Fortuner ផ្លាកលេខរដ្ឋពីខណ្ឌដូនពេញហើយបើករត់គេចខ្លួនមកដល់ស្តុបសេរីភាព ខណ្ឌ៧មករា។

 

ហេតុការណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ភ្លឺ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ចំណុចលួចស្ថិតនៅលើផ្លូវលេខ១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

បេីតាមការបញ្ជាក់ពីម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្តម៉ាក Toyota Fortuner ពណ៍សមួយគ្រឿង ពាក់ផ្លាកលេខរដ្ឋ ១៣ ២-៩៦៦៨ បានបញ្ឆេះទុកចោល ខណះរូបគាត់បានឈរនៅក្បែររថយន្តនោះទេក្រោយមកភ្លេចខ្លួនមួយភ្លែតស្រាប់តែលេចមុខជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចចូលទៅក្នុងរថយន្តរួចកាច់សោរ បើករត់គេចខ្លួនភ្លាមនោះដែរ រូបគាត់បានជិះប្រដេញពីក្រោយតាមផ្លូវហើយស្រែកថាចោរៗក៏មានប្រជាពលរដ្ឋជាច្រើនជួយប្រដេញតាមឃាត់បានជនសង្ស័យនិងរថយន្យមិវិញនៅស្តុបសេរីភាពនៃខណ្ឌ៧មករា ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍វាយខ្នោះជនសង្ស័យយកទៅសួរនាំភ្លាមៗ។

...

 

បច្ចុប្បន្នជនសង្ស័យកំពុងតែឃាត់ខ្លួនធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧ រានិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print