រថយន្តហាយឡែនឌ័រ ព្រលះម៉ូតូពីក្រោយបណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល២នាក់នៅស្រុកជីក្រែង

ចែករំលែក៖

ខេត្តសៀមរាប៖ មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ។

ហេតុការណ៍បានកើឡើង វេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅលេីផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង។

គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2U-3076 ទិសដៅពីកើតទៅលិច បានបុកម៉ូតូម៉ាក HONDA Dream ពណ៌ខ្មៅ ពាក់ផ្លាក

លេខសៀមរាប 1N-3177 (ទិសដៅពីកេីតទៅលិច ស្របទិសគ្នា)។ 

ករណីនេះបណ្តាលឲកយស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ ចំនួន២នាក់ដែលមាន៖

១. ឈ្មោះ ស៊ាង ស៊ន ភេទប្រុស អាយុ ៥៦ឆ្នាំ ទីលំនៅភូមិសាមគ្គីមានជ័យ  សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកបេីកបររថយន្តរបួសស្រាល។

២. ឈ្មោះ ប៉ុង កក្ដដា ភេទប្រុសអាយុ ៣០ឆ្នាំ ទីលំនៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប អ្នកបេីកបរម៉ូតូ របួសធ្ងន់។ 

៣. ឈ្មោះ ធី វៃ ភេទស្រី អាយុ ៥១ឆ្នាំ ទីលំនៅភូមិ ឃុំជាមួយគ្នា អ្នករួមដំណេីរស្លាប់។

...

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុអ្នកបេីកបរម៉ូតូឈប់នៅលើផ្លូវបណ្តាលឲ្យអ្នកបើកបររថយន្តបានបុកពីក្រោយតែ ម្ដង។ បច្ចុប្បន្នអ្នកបេីកបររថយន្ត និងម៉ូតូបានបញ្ជូនទៅអធិការនគរបាលស្រុកជីក្រែងដេីម្បីអនុវត្តនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print