ជិះម៉ូតូគេចពីក្រុមក្មេងទំនើងដេញវាយនឹងកាប់ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរងបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ÷ យុវជន៣នាក់បានរងរបួសធ្ងន់ស្រាលខណៈពួកគេបានជិះម៉ូតូរត់គេចពីក្រុមក្មេងទំនើងដេញវាយនឹងកាប់ហើយក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរងបួសធ្ងន់ស្រាលតែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៥ ខែមេសាឆ្នាំ២០២៦នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខការ៉ាស់សាំងកាតិច ខាងលិចស្ពានអាកាសផ្សារដីហុយ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានឹងមុនពេលកើតហេតុគេឃើញយុវជន 3 នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AQ 9586 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីលុះមកដល់ចំនុចកើតហេតុក៏មានក្រុមក្មេងទំនើងមួយក្រុមបានបើកម៉ូតូដេញតាមពីក្រោយក្នុងគោលបំណងវាយនឹងកាត់បង្កជាហិង្សាធ្វើឲ្យពួកគេមានការភិតភ័យយ៉ាងខ្លាំងហើយក៏បើកម៉ូតូរត់ដើម្បីគេខ្លួនពេលនោះក៏ជ្រុលទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាលតែម្តង។

...

ក្រោយកើតហេតុជនរួមអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះដោយឡែកក្រុមក្មេងទំនើងដែលដេញវាយនឹងកាប់ចាកនោះបានរត់គេចខ្លួនបាត់អស់៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print