នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន០២ គ្រឿងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំណងមិត្តភាពសាមគ្គីភាព រយៈពេល៣ថ្ងៃ 

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន០២គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង ពីរយពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។

ការចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួលស្វាគមន៍ ពីនាយ នាយរង កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយ លោកឧត្តមនាវីត្រី អ៊ិន សុខេ មរ៉ា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនង និងរិតចំណងមិត្តភាព សាមគ្គីភាពឪ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងរាជរដ្ឋាភិបាល កងទ័ពជើងទឹក នៃប្រទេសទាំងពីរ(កម្ពុជា រុស្ស៊ី) និងប្រជាជននៃប្រទេសទាំងពីរ។ – លក្ខណៈបច្ចេកទេសនាវា-នាវាឈ្មោទី១ មានឈ្មោះ SOVERSHE NNYY លេខ៣៣៣ ទម្ងន់ផ្ទុក ២.២៥០តោន មានបណ្ដោយ ១០២.៥ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជម្រៅទឹក ៧.៩៥ម៉ែត្រ មាននាវឹកចំនួន ១២៩នាក់ ដឹកនាំដោយលោក វរនាវីឯក SHMAGIN Artem មេបញ្ជាការនាវា ។ នាវាទី២ មានឈ្មោៈ REZKIY លេខ៣៤៣ទម្ងន់ផ្ទុក២.២៥០តោន មានបណ្តោយ ១០៤.៥ម៉ែត្រ ទទឹង១៣ម៉ែត្រ ជម្រៅទឹក ៧.៩៥ម៉ែត្រ មាននាវឹកចំនួន១២៦នាក់ ដឹកនាំដោយលោកវរនាវីឯកKOVALEY EVG ENII មេបញ្ជាការនាវា។ ក្នុងឪកាសទស្សនកិច្ច ស្នាក់នៅលើទឹកដី នៃព្រះរាជានាចក្រកម្ពុជា គណៈប្រតិភូកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី មានគម្រោងចូលជួបសម្តែងការគួសមជាមួយមេបញ្ជា ការមូលដ្ឋានសមុទ្ររាម ចូលជួសសម្តែងការគួសមជាមួយថ្នាក់ដឹកនាំខេត្តព្រះ សីហនុ ថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនទៀត និងមានកម្មវិធីជប់លៀងនៅ លើនាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមជាមួយនឹងការលេងកីឡាមិត្តភាពរវាងកងទ័ពជើងទឹកទាំងពីរផងដែរ៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print