ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦៖ថា ជាគោលការណ៍របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺឲ្យត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅពេលយប់ ដែលនៅតែបន្តអនុវត្តធម្មតា។
ដោយឡែកចំពោះការអនុវត្ដច្បាប់ចរាចរណ៍ ទាំងផ្លូវលំ និងផ្លូវជាតិលើការផាកពិន័យ រួមទាំងការច្បាប់ហួសល្បឿនកំណត់ឲ្យផ្អាកជាបណ្តោះអាសន្ន ហើយបើសិនជាមានសមត្ថកិច្ចរូបណាចាប់ផាកពិន័យនោះ គឺខុសពីគោលការណ៍ ណែនាំរបស់អភិសន្តិបណ្ឌិត ស សុខា។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ទូច សុឃៈ។
លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាគោលការណ៍យើងនៅតែរក្សា ដាក់គោលដៅត្រួតពិនិត្យពេលយប់នូវអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង ប៉ុន្ដែពេលព្រឹក ឬពេលថ្ងៃ សមត្ថកិច្ចជំនាញផ្សេង អាចដាក់ការត្រួតពិនិត្យ យានយន្ដណា ដែលអាចដឹកជនបរទេស គេចចេញពីទីតាំង ដែលបង្ក្រាប Online Scam តែការចាប់ផាកពិន័យរឿងចរាចរណ៍ និងចាប់ល្បឿននោះឲ្យមិនមានទេ»៕
ដោយ៖តារា










