ខេត្តកណ្ដាល÷ សមត្ថកិច្ចស្រុកកៀនស្វាយបានអនុវត្តតាមបទបញ្ជារលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្ស្នងការនគរបាលខេត្តកណ្ដាលនិងស្នងការ រងទទួលផែនព្រហ្មទណ្ឌដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកព្រុំសំ ណាង អធិការនគរបាលស្រុកជាស្វាយបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ពាក់ ព័ន្ធនឹងករណីធ្វេីឲ្យខូចធ្វេីឲ្យខូចខាតដោយចេតនា។
នាយប់ថ្ងៃទី៦ខែមេសាឆ្នាំ២០២៦កម្លាំងអធិការស្រុកកៀនស្វាយបានចេញប្រតិបត្តិការបង្ក្រាបក្មេងទំនើង (បង្ហោះម៉ូតូនឹងកាន់ដុំថ្ម)និងប្រមូលផ្តុំជាក្រុមគ្នាយ៉ាងអាណាធិបតេយ្យ។
ហេតុការណ៍នេះបានកើតឡើងការពីថ្ងៃទី០៥ខែមេសាឆ្នាំ២០២៦ វេលាម៉ោង២៣និង០៥នាទីនៅចំណុច កើត ហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល ។
ក្រុមក្មេងទំនើង១០នាក់
១. ឈ្មោះ រី ដេវិត ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរដឹកគ្រឿងសំណង់មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកបើកម៉ូតូបង្ហោះឃាត់ខ្លួន) ។
២. ឈ្មោះ ម៉ារី ម៉េងឡុង ភេទប្រុស អាយុ១៣ឆ្នាំ មុខ របរសិស្ស មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ(អ្នកអង្គុយពីក្រោយកាន់ដុំថ្ម១ដុំ ឃាត់ខ្លួន) ម្តាយធានាយកទៅផ្ទះបណ្តោះអាសន្ន ។
៣. ឈ្មោះ ឈីត តុងម៉េង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (អ្នកបេីកម៉ូតូបង្ហោះ,ឃាត់ខ្លួន)
៤. ឈ្មោះ សាន់ សីហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ(អ្នកអង្គុយពីក្រោយកាន់ដុំថ្ម១ដុំ ឃាត់ខ្លួន)។
៥. ឈ្មោះ រាប លីហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (អ្នកបេីកម៉ូតូបង្ហោះ ឃាត់ខ្លួន)
៦. ឈ្មោះ គ្រី វុទ្ធី (ជា) ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (អ្នកអង្គុយពីក្រោយកាន់ដុំថ្ម១ដុំ ឃាត់ខ្លួន) ។
៧. ឈ្មោះ គង់ តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកបេីកម៉ូតូពីក្រោយ ឃាត់ខ្លួន) ។
៨. ឈ្មោះ អ៊ន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកគ្រឿងសំណង់ មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកអង្គុយពីក្រោយកាន់ដុំថ្ម១ដុំ ឃាត់ខ្លួន) ។
៩. ឈ្មោះ សាន់ ចាន់ទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងឡាន មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកបេីកម៉ូតូពីក្រោយ ឃាត់ខ្លួន) ។
១០. ឈ្មោះ ជឿន ភ័ក្រវិរ: ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ… មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (អង្គុយពីក្រោយកាន់ដុំថ្ម២ដុំ ឃាត់ខ្លួន) ។
*ក្មេងទំនើងទាំង១០នាក់ តេស្តរកសារធាតុញៀន អវិជ្ជមាន(-)
**វត្ថុតាងចាប់យក៖
១. ម៉ូតូ០៥គ្រឿង (ម៉ាកHONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MA-9193, ម៉ាកHONDA C125 ពណ៌ខ្មៅ(គ្មានអាវ) ផលិតឆ្នាំ ២០២៦ ពាក់ផ្លាកលេខ កណ្តាល1AU-1340, ម៉ាក NEX CROSS ឆ្នាំផលិត២០២១ ពណ៌ខ្មៅ-ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1MB-3143, ម៉ាកNEX ផលិតឆ្នាំ២០២៦ ពណ៌ស-លឿង ពាក់ផ្លាកលេខ ភ្នំពេញ 1ME-4626, ម៉ាកNEX ផលិតឆ្នាំ២០២៦ ពណ៌ស- ក្រហម ពាក់ផ្លាកលេខ កណ្តាល1AW-2622)។
២. ទូរស័ព្ទដៃ០៣គ្រឿង (ម៉ាកiPhone ១១ ឡេីងតាម១៧ ពណ៌ទឹកក្រូច ,ម៉ាកiphone XS MAX ឡេីងតែម១៥ ពណ៌ប្រផេះ, ម៉ាកTecno ពណ៌ខ្មៅ)។
៣. ដុំថ្ម៦ដុំ (ថ្មប៊េតុង៥ដុំ និងឥដ្ឋប្រហោង១ដុំតូច)
នគរបាលស្រុកកៀនស្វាយបបានឲ្យដឹងថា វេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលស្រុកបានចេញល្បាត ក៏ឃេីញក្រុមក្មេងទំនេីងមួយក្រុមជិះម៉ូតូ៦គ្រឿងដូចខាងលេីមានគ្នា១១នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ១ និងប្រមូលផ្តុំជាក្រុម នៅចំណុចផ្លូវបេតុងមួយកន្លែងស្ថិតនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។ ភ្លាមនោះកម្លាំងយេីងបានឃាត់ខ្លួនក្រុមក្មេងទំនេីងខាងលេី យកមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដេីម្បីសាកសួរ។
នៅចំពោះមុខនគរបាលក្មេងទំនេីងទាំង៩នាក់ សារភាពថា ពួកខ្លួនបានចេញពីផឹកស្រាបៀនៅផ្ទះ ឈ្មោះរី ដេវិត ភេទប្រុស រួចបបួលគ្នាជិំម៉ូតូទៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដោយឈ្មោះគ្រី វុទ្ធី ភេទប្រុស, ឈ្មោះអ៊ន បញ្ញា ភេទប្រុស, ឈ្មោះ ជឿន ភ័ក្រវិរ: ភេទប្រុស, ឈ្មោះសាន់ សីហា ភេទប្រុស និងឈ្មោះម៉ារី ម៉េងឡុង ភេទប្រុស បាននាំគ្នារើសដុំថ្មម្នាក់១ដុំកាន់ជាប់នឹងដៃ រួចនាំគ្នាជិះម៉ូតូទៅមុខវត្តខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ គោលបំណងបង្ហោះម៉ូតូ។
ពេលទៅដល់មុខវត្តខ្សុំ ក្រុមក្មេងទំនើងទាំង៩នាក់បាននាំគ្នាបង្ហោះម៉ូតូលេងតាមបណ្តោយផ្លូវជាតិលេខ១ ឆ្ពោះមកភូមិស្តៅកន្លែងវិញ ហើយក៏នាំគ្នាឈប់និងជួបជុំគ្នានៅកន្លែងលក់ចាប់ហួយមួយកន្លែងក្បែរចញ្ចេីមផ្លូវជាតិលេខ១ បន្ទាប់មក ឈ្មោះគ្រី វុទ្ធី ភេទប្រុស, ឈ្មោះអ៊ន បញ្ញា ភេទប្រុស,ឈ្មោះ ជឿន ភ័ក្រវិរ: ភេទប្រុស, ឈ្មោះសាន់ សីហា ភេទប្រុស និងឈ្មោះម៉ារី ម៉េងឡុង ភេទ ប្រុស បានបោះដុំថ្មចោល មូលហេតុអ្នកទាំង៤រើសដុំថ្មមកកាន់ដោយសារពេលបង្ហោះម៉ូតូ ខ្លាចបក្សពួកផ្សេង ទៀតមកវាយពួកខ្លួន ។
ក្រោយពីការសាកសួររួច កម្លាំងជំនាញសុំមតិដឹកនាំបន្ត នឹងអនុវត្តន៍តាមច្បាប់៕
ដោយ៖ សុរិយា










