ការបង្រួបបង្រួមតំណែងទាំងពីរគឺអគ្គលេខាធិការ និងប្រធានាធិបតី ឬប្រមុខរដ្ឋ បានបំពេញតាមតម្រូវការបច្ចុប្បន្ននៃការងាររបស់ប្រទេស ដោយគោលដៅចុងក្រោយគឺប្រជាជនទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។
នៅព្រឹកថ្ងៃទី ៧ ខែមេសា នៅសាលឌៀនហុង (អគាររដ្ឋសភា ទីក្រុងហាណូយ) ដោយមានប្រតិភូចំនួន ៤៩៥ នាក់ក្នុងចំណោម ៤៩៥ នាក់បោះឆ្នោតគាំទ្រ រដ្ឋសភានីតិកាលទី ១៦ បានអនុម័តសេចក្តីសម្រេចជ្រើសរើសលោក តូ ឡាំ អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម និងជាប្រតិភូនៃរដ្ឋសភានីតិកាលទី ១៦ ជាប្រធានសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១។
នៅក្នុងសេចក្ដីប្រកាសមួយ លោក Tran Thanh Man ជាប្រធានរដ្ឋសភាវៀតណាម បានប្រកាសដូច្នេះថា «១០០ភាគរយនៃសមាជិកសភាជាតិបានអនុម័តដំណោះស្រាយ បោះឆ្នោតជ្រើសរើសតាំងសមមិត្ត To Lam ជាប្រធានរដ្ឋសម្រាប់អាណត្តិពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១»។
លោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅក្នុងរដ្ឋសជាតិ។ ការណ៍នេះបានធ្វើឱ្យលោក To Lam ដែលជា អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈកាន់តំណែងកំពូល២ក្នុងពេលតែមួយ គឺជាអគ្គលេខាធិការបក្សផង និងជាប្រធានរដ្ឋផង។ លោក Lam ត្រូវបានតែងតាំងជាអគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តវៀតណាមសម្រាប់អាណត្តិទី២ កាលពីខែមករាកន្លងទៅ៕
រូបថត: TTXVN










