សូមពលរដ្ឋប្រយ័ត្នចាញ់បោកក្រុមហ៊ុន​ផ្តល់សេវាដាក់បុគ្គលិកធ្វើការតាមផ្ទះយីហោ” ឃ្លេវើ​ ឃ្លីនឡូខល​ “កំពុងបោកប្រាស់ អតិថិជន​

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមការលើកឡើងរបស់លោក​ ធីម​ ម៉េងសុង​ ដែលជា​អថិជន​ម្នាក់របស់ក្រុមហ៊ុន​ផ្តល់សេវា ដាក់បុគ្គលិកធ្វើការតាមផ្ទះយីហោ” ឃ្លេវើ​ ឃ្លីនឡូខល​ “​ បានរៀបរាប់​ប្រាប់​អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ នៅថ្ងៃទី​០៧​ ខែមេសា​​ ឆ្នាំ​២០២៦នេះថា៖​ លោកមានអាស័យដ្ឋានផ្ទះលេខ១១១ ផ្លូវរ៉ាដា​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ​ ដោយបានជួលសេវារបស់ ក្រុមហ៊ុន​” ឃ្លេវើ​ ឃ្លីនឡូខល​ “​ ដើម្បីដាក់មនុស្សបំរើការងារផ្ទះផ្នែក​អនាម័យ​ ពីបុគ្គល​ឈ្មោះ​ ឆន ធារិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុនផ្តល់សេវា ដាក់បុគ្គលិកធ្វើការតាមផ្ទះដែលមាន ទីតាំងក្នុងបុរីលឹមឈាងហោ(ចំការដូង) ផ្ទះលេខ IE,Eo ផ្លូវលេខ១ សង្កាត់ដង្កោ រាជធានីភ្នំពេញ។

លោក​ ធីម​ ម៉េងសុង​ បានបន្តថា​ ក្រុមហ៊ុន​ផ្តល់សេវា ដាក់បុគ្គលិកធ្វើការតាមផ្ទះយីហោ” ឃ្លេវើ​ ឃ្លីនឡូខល​ “​ បានធ្វើការងារបោកប្រាស់​ទំនុកចិត្ត​របស់អថិជន​ ខណៈ​ដែលរូបលោកបានជួលសេវា​ក្រុមហ៊ុន​មួយនេះ​ ឱ្យបុគ្គលិកមកធ្វើ​ផ្នែក​អនាម័យ​នៅផ្ទះរបស់លោក​រយៈពេល​១​ឆ្នាំ​​ ពោល​គឺចាប់ពីថ្ងៃទី ០៣ ខែធ្នូ​ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦ ក្នុងមួយខែមានតម្លៃ​ ២៧០ដុល្លារ​ ហើយលោកបានបង់ប្រាក់មុនចំនួន​ ៣ខែ​ស្មេីនិង​ ៨១០ដុល្លារ​ និងបានកក់ប្រាក់មួខែថែមទៀត​ ចឹងប្រាក់ដែលគាត់បង់ទៅឱ្យក្រុមហ៊ុន​ ” ឃ្លេវើ​ ឃ្លីនឡូខល​ “​ មានចំនួន​សរុប​ ១​ ០៨០ដុល្លារ​(មួយពាន់ប៉ែតសិនដុល្លារ)​ ។ 

លោកបន្តថា​ ក្រោយធ្វើកិច្ចសន្យា​ព្រមព្រៀងរួច​ ខាងក្រុមហ៊ុនក៏បាន​ផ្តល់បុគ្គលិកឈ្មោះ​ សួន រចនា ភេទស្រី​ ឱ្យមកធ្វើការផ្ទះរបស់លោក​ ប៉ុន្ដែ​ខាងបុគ្គលិកក្រុមហ៊ុន​បានមកធ្វើការងារត្រឹមតែ២ខែ​ ប៉ុណ្ណោះ​ ដោយសារតែបុគ្គលិករូបនោះគឺធ្វើការងារអ្វីក៏មិនកើត​ ខាងលោកក៏បាន​ស្នើសុំទៅខាងក្រុមហ៊ុនដើម្បីប្ដូរបុគ្គលិកផ្សេងវិញ(មនុស្ស​ម្នាក់ទៀត)​ ខាងក្រុមហ៊ុនក៏យល់ព្រមប្ដូរមនុស្សផ្សេងទៀតឱ្យ​ ប៉ុន្តែ​អ្វីដែរខាងក្រុមហ៊ុនសន្យានោះ​ គឺជាការបោកប្រាស់ដោយមានចរិត​ទុច្ចរិត​មិនស្មោះត្រង់​ ភូតភរ​ គ្មានភាពទទួលខុសត្រូវចំពោះ​អថិជន​របស់ខ្លួន​ រហូតមិនព្រមដាក់​បុគ្គលិក​មកឱ្យវិញនោះទេ​ ដោយ​និយាយ​មិនទៀងទាត់​គ្មានការពិត​ ទើបលោក​ សម្រេចមិនទទួលយកបុគ្គលិកពីក្រុមហ៊ុននេះវិញទេ​ និងឱ្យ​ខាងក្រុមហ៊ុនទូទាត់ប្រាក់ដែលនៅសល់ចំនួន​ ៥០៤ដុលា្លរ​ ប្រគល់​មកឱ្យគាត់វិញ​ ។​

អតិថិជន​រូបនេះ​ បានបន្តទៀតថា​ អ្វីដែលលោកខកចិត្តខ្លាំងបំផុតនោះ​ បន្ទាប់ពី​លោកមានការ​អនុគ្រោះច្រើន​លើកច្រើនសារឱ្យក្រុមហ៊ុន​” ឃ្លេវើ​ ឃ្លីនឡូខល​ “​ នេះហើយ​ ប៉ុន្តែ​បុគ្គល​ឈ្មោះ​ ឆន ធារិទ្ធ ដែលជាម្ចាស់ក្រុមហ៊ុនផ្តល់សេវា ដាក់បុគ្គលិកធ្វើការតាមផ្ទះនេះ​ ក៏នៅតែបន្ត​កុហកបោក​ប្រាស់រូបលោកទៀត​ ដោយនិយាយម្តង​ថា​ និងវេរប្រាក់ជូនលោកវិញ​ នៅថ្ងៃទី​២៧​ ខែមីនា​ ឆ្នាំ​២០២៦​ ប៉ុន្ដែ​មកដល់ថ្ងៃដែលបុគ្គល​ឈ្មោះ​ ឆន ធារិទ្ធ(ខាងក្រុមហ៊ុន)​ សន្យាគឺមិនពិតនោះទេ​ ដោយបានត្រឹមឆ្លើយតបមកលោកថា​ សុំលើកថ្ងៃផ្ទេរប្រាក់ឱ្យនៅថ្ងៃទី០៧​ ខែមេសា​ ឆ្នាំ​២០២៦វិញ​ ប៉ុន្តែ​មកទល់ថ្ងៃទី០៧​ មេសា​ គឺមិនបានផ្ទេរប្រាក់ត្រលប់មកវិញនោះទេ​ ។ ដូច្នេះ​នេះហើយជាអំពើបោកប្រាស់​ ភូតភរ​ មិនស្មោះត្រង់​ និងមិនទទួលខុសត្រូវចំពោះ​អថិជន​របស់ខ្លួន។ 

បន្ថែមពីនេះ​ លោក​ ធីម​ ម៉េងសុង​ បានបញ្ជាក់ប្រាប់​អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ ថា៖​ ដើម្បីកុំឱ្យមានជនខិលខូច​ ចេះតែរកស៉ី​បន្លំ​ បោកប្រាស់​ ដល់ពលរដ្ឋស្លូតត្រង់ដែលកំពុងរងគ្រោះពីក្រុមហ៊ុននេះ​ លោកក៏បាន​សម្រេចទៅដាក់​ពាក្យបណ្ដឹង​នៅអាជ្ញាធរមាន​សមត្ថកិច្ច​ ដើម្បី​ដោះស្រាយជូនគាត់តាមផ្លូវច្បាប់។ 

...

ជុំវិញ ​ករណី​ខាងលើ​នេះដែរ​ អង្គភាពកាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ បានទំនាក់ទំនងទូរស័ព្ទ​ និងប្រព័ន្ធ​តេឡេក្រាម​ទៅ​បុគ្គល​ឈ្មោះ​ ឆន ធារិទ្ធ(ខាងក្រុមហ៊ុន ” ឃ្លេវើ​ ឃ្លីនឡូខល​ “​)​ លោកបានរៀបរាប់ថា​ លោកពិតជាបានសន្យាថា​ និងផ្ទេរប្រាក់ជូនលោក​ ធីម​ ម៉េងសុង​  វិញនៅទឹកប្រាក់ចំនួន​ ៥០៤ដុល្លារ​ នៅថ្ងៃទី​២៧​ ខែមីនា​ ប៉ុន្តែ​ដោយសារការផ្ទេរប្រាក់មិនទាន់​មាន​លិទ្ធ​ភាព លោកក៏ស្នើសុំលើកទៅថ្ងៃទី​ ០៧​ ខែមីនា​ ឆ្នាំ​២០២៦វិញ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print