ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត ឡើងដោយសាររអិលប្រេង បណ្តាលឲ្យប្រជាពលរដ្ឋជាច្រើននាក់ដួលម៉ូតូជាបន្តបន្ទាប់ នៅតំបន់ជិតរង្វង់មូលមច្ឆា ស្ថិតក្នុងទឹកដី OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ផ្លូវនៅតំបន់ខាងលើមានស្នាមប្រេងរាល ដាលលើផ្ទៃផ្លូវ បណ្តាលឲ្យយានយន្តប្រភេទម៉ូតូដែលធ្វើដំណើរឆ្លងកាត់ មានការរអិល និងដួលជាបន្តបន្ទាប់ បង្កឲ្យមានការភ្ញាក់ផ្អើល និងបង្កការរអាក់រអួលចរាចរណ៍ក្នុងតំបន់យ៉ាងខ្លាំង។
បើតាមសាក្សីនៅទីតាំងបានបញ្ជាក់ថា មួយចំនួននៃអ្នករងគ្រោះទទួលរងរបួសស្រាល ខណៈអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយសម្រួលចរាចរណ៍ និងធ្វើការសម្អាតស្នាមប្រេង ដើម្បីបង្ការការកើតមានគ្រោះថ្នាក់បន្ថែមទៀត។
ជាមួយគ្នានេះ អាជ្ញាធរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើ ដំណើរ ជាពិសេសនៅតំបន់មានស្ថានភាពផ្លូវរអិល ឬមានសារធាតុបង្កគ្រោះថ្នាក់ ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានដោយមិនបានរំពឹងទុក៕
ដោយ៖ សុរិយា










