ភ្នំពេញ÷ជនសង្ស័យ២នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនករណីលួចយកម៉ូតូ(លួចយកម៉ូតូម៉ាកយ៉ាម៉ាហាFZ) នៅចំណុចផ្ទះលេខ១៧A ផ្លូវបេតុង ភូមិអ័រគីដ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ម៉ោង ០៣ និង២០នាទី ទៀបភ្លឺ ។
លោកគួច សុភា អធិការរងនគរបាលខណ្ឌសែនសុខបានអោយដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានចាត់ឲ្យលោកដឹកនាំកម្លាំងចុះស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជន សង្ស័យ ខាងលើបាន២នាក់ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
លោកអធិការរងបានបន្តឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបាន ១,ឈ្មោះ ចាន់ កក្កដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុញៀន) ។ ទី២,ឈ្មោះ ឃាល បញ្ញាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ឃាត់ខ្លួន មានសារធាតុ ញៀន) ។
ចំណែកជនរងគ្រោះ
១,ឈ្មោះ យូ ជនិន្ទចេស្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ស្នាក់នៅផ្ទះលេខ ១៧A ផ្លូវ៣៧១ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-សម្ភារៈបាត់បង់ ម៉ូតូម៉ាកយ៉ាម៉ាហាFZ ពណ៌ប្រផេះក្រម៉ៅ ស៊េរី២០១៥ លេខតួ 000745 លេខ ម៉ាស៊ីន 00141Z ពាក់ស្លាកលេខ ភ្នំពេញ 1GV-0360(របស់ជនរងគ្រោះ) ។
-សម្ភារៈបន្សល់ទុក ១,រូបភាពសកម្មភាពជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព ២,ម៉ូតូម៉ាកអ៊ែរប្លែក ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-6497(របស់ឈ្មោះ ចាន់ កក្កដា) ៣,ដែកកែច្នៃ ចុងស្រួច ចំនួន០១៤, សោរអក្សរអិល រុំស្កត់ពណ៌ខ្មៅ ចំនួន០១(របស់ឈ្មោះ ឃាល បញ្ញាវុធ) ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងទៀតថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៣ និង២០នាទី ទៀបភ្លឺ មុនពេលកើត ហេតុ នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ យូ ជនិន្ទចេស្តា ភេទប្រុស បានទុក ម៉ូតូម៉ាកយ៉ាម៉ាហាFZ ពណ៌ប្រផេះក្រម៉ៅ ស៊េរី២០១៥ លេខតួ 000745 លេខម៉ាស៊ីន 00141Z ពាក់ ស្លាកលេខ ភ្នំពេញ 1GV-0360 នៅមុខផ្ទះស្នាក់នៅភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយពុំបានចាក់សោរម៉ូតូទ រួចជនរងគ្រោះ ដើរចូលទៅក្នុងផ្ទះសម្រាក លុះដល់ព្រឹកថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២៦ ជនរងគ្រោះភ្ញាក់ឡើង មកយកម៉ូតូ ដើម្បីជិះទៅរៀន ក៏បាត់ បន្ទាប់មក ជនរង គ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវ ។ ក្រោយពីទទួលបណ្ដឹងរួច សមត្ថកិច្ចបានចុះដល់ផ្ទះកើតហេតុ ឆែកាមេរ៉ា ឃើញរូបភាពសកម្មភាពជនសង្ស័យ០១នាក់ ភេទប្រុស មកធ្វើសកម្មភាពលួច អូសយកម៉ូតូម៉ាកយ៉ាម៉ាហាFZ(របស់ជនរង គ្រោះ) គេចខ្លួនបាត់ ។
នៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានទៅឃាត់ខ្លួន បានជនសង្ស័យ០១នាក់ឈ្មោះ ចាន់ កក្កដា ភេទប្រុស និងដកហូតវត្ថុតាងម៉ូតូម៉ាកអ៊ែរប្លែក ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-6497(របស់ជនសង្ស័យ) នៅចំណុចតាមផ្លូវ(សង្កាត់ស្ទឹងមាន ជ័យ) យកមកសាកសួរ ជនសង្ស័យឈ្មោះ ចាន់ កក្កដា បានសារភាពថា«ឈ្មោះ ឃាល បញ្ញា និង ឈ្មោះ ឡុង អ្នកយកម៉ូតូម៉ាកអ៊ែរប្លែករបស់ខ្លួន ជិះទៅធ្វើសកម្មភាពលួចយកម៉ូតូម៉ាកយ៉ាម៉ា ហាFZ» ក្រោយពីជនសង្ស័យឈ្មោះ ចាន់ កក្កដា បានសារភាព សមត្ថកិច្ចបាននាំរូបខ្លួនជនសង្ស័យ ឈ្មោះ ចាន់ កក្កដា ចុះទៅឃាត់ខ្លួនឈ្មោះ ឃាល បញ្ញាវុធ និងពិនិត្យរកឃើញដកហូតបានវត្ថុតាង ដែកកែច្នៃ ចុងស្រួច ចំនួន០១ និងសោរអក្សរអិល រុំស្កត់ពណ៌ខ្មៅ ចំនួន០១ នៅក្នុងបន្ទប់ស្នាក់នៅ របស់ជនសង្ស័យ(សង្កាត់ស្ទឹងមានជ័យ) យកមកសាកសួរ ។ យោងតាមពាក្យបណ្តឹងជនរងគ្រោះ រូបភាពសកម្មភាពជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព វត្ថុ តាងដកហូតបាន ការឃាត់ជនសង្ស័យ ចម្លើយសារភាពរបស់ជនសង្ស័យ ករណីខាងលើ ពិតជា អំពើ លួច(លួចយកម៉ូតូម៉ាកយ៉ាម៉ាហាFZ) ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ÷ចន្ទ លីហ្សា










