ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកព្រឹទ្ធសភាជាតិកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

នារសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយ មន្ត្រីរាជការ បុគ្គលិក បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនទ័យទានព្រះសង្ឃ សម្ដែងរបាំជូនពរ របាំត្រុដិ និងឆៃយ៉ាំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី  ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ  ដើម្បីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងពរជ័យជ័យមង្គលពីទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ក៏ដូចជាដើម្បីបួងសួងសុំឱ្យព្រះរាជាណាចក្រកម្ពុជា បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ជាប្រធាន-អនុប្រធានគណៈកម្មាធិការ សមាជិកព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមនាយកខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាច្រើនរូបទៀត។

...

បន្ទាប់ពីកិច្ចតាមបែបសាសនា និងការសម្ដែងសិល្បៈរួចមក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានអញ្ជើញចូលរួមពិសាអាហារសាមគ្គី រួមជាមួយការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងកុះករ ក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ និងសាមគ្គីភាពយ៉ាងក្រៃលែង ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល ២៥៧០៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print