សូមបញ្ឈប់ប្រើអំពើហិង្សាក្នុងគ្រួសារ! គ្រាន់តែរឿងប្រើប្រពន្ធឲ្យដាំបាយ ប្ដីខឹងវាយប្រពន្ធសន្លប់ស្តូកបាត់មាត់ឈឹង

ចែករំលែក៖

ភ្នំពេញ÷ អំពើហិង្សាមួយបានកើតឡើងនៅក្នុងគ្រួសារប្តីវាយប្រពន្ធបណ្តាលឲ្យសន្លប់បាត់មាត់ឈឹងព្រោះខឹងរឿងប្រើឲ្យប្រពន្ធដាំបាយតែប្រពន្ធចេញពីធ្វើការហត់ត្អូញត្អែរបន្តិចបន្តួច។

 

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោងប្រហែល៩ យប់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦ នៅម្ដុំបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ប្រភពពីប្រជាពលរដ្ឋដែលជួលបន្ទប់ស្នាក់នៅជិតៗគ្នានោះបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឮសំឡេងប្តីប្រពន្ធខាងលើជជែកគ្នាដោយបុរសជាប្តីបានប្រើឲ្យប្រពន្ធដាំបាយហូប ប៉ុន្តែដោយសារស្ត្រីជាប្រពន្ធគាត់ចេញពីធ្វើការអស់កម្លាំងរាងហត់ផងក៏បានប្រាប់ទៅប្តីវិញថា ចុះបងមិនជួយដាំបាយផង ពេលនោះក៏កើតជារឿងឈ្លោះគ្នាធ្វើឲ្យប្តីខឹងក៏ប្រើហិង្សាវាយប្រពន្ធរហូតសន្លប់បាត់មាត់ឈឹងតែម្តង។

...

ក្រោយកើតហេតុបងប្អូនប្រជាពលរដ្ឋបានទំនាក់ទំនងហៅរថយន្តសង្គ្រោះមកដឹកប្រពន្ធដែលត្រូវប្ដីវាយសន្លប់ស្តូកស្តឹងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីសួរនាំភ្លាមៗ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print