ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកLEXUS GS300 មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តChevroletTrackerកំពុងបង្អង់ឈប់រងចាំស្តុបរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី០៨ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្ដ ម៉ាក Chevrolet Tracker ពណ៌សមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2BZ-1610 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រទិសដៅពីកើតទៅលិចលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបង្អង់ល្បឿនឈប់រងចាំស្តុប ភ្លាមនោះដែរស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកLEXUS GS300 ពណ៌ស្ករពាក់ ផ្លាក លេខ ភ្នំពេញ 2R-0880 បើកបរដោយបុរសម្នាក់ធ្វើដំណើមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្ត Chevrolet Tracker យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។
ក្រោយកើតហេតុខាងលើដោយភាគីម្ចាស់រថយន្តម៉ាក LEXUS GS300 សងសំណងទៅលើរថយន្ត Chevrolet Tracker ក្នុងការជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ










