ខេត្តបាត់ដំបង÷ បុរសម្នាក់បានរងរបួសធ្ងន់បែកមុខបែកមាត់បាក់ធ្មេញខណៈដែលគាត់ចេញម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នហើយក៏ជ្រុលទៅបុកនិងកន្លែងគេរៀបចំប្រឡាក់ប៉ាណូដើម្បីធ្វើកម្មវិធីសង្ក្រាន្ត។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង ១០នាទីយប់ឈានចូលថ្ងៃទី៩ខែមេសាឆ្នាំ២០២៦ ស្ថិតនៅចំណុចអតីតភ្លើងស្តុបសាលាខេត្តក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលគាត់ហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ីគីឃ្លីកមិនចាំស្លាកលេខបើកបរក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកនិងកន្លែងគេរៀបចំបានណូក្នុងកម្មវិធីសង្គ្រានឆ្នាំថ្មីដែលនិងខិតជិតចូលមកដល់នាពេលខាងមុខនេះបណ្តាលឲ្យរងរបួសបែកមុខបែកមាត់ថែមទាំងបាក់២-៣ដើមទៀតផង។
ក្រោយកើតហេតុប្រជាពលរដ្ឋនៅកន្លែងនោះបានទាក់ទងទៅរថយន្តដើម្បីដឹកជនរងគ្រោះទៅព្យាបាលនិងមន្ទីរពេទ្យដោយឡែកម៉ូតូត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជិតទីតាំងកន្លែងកើតហេតុដើម្បីរង់ចាំម្ចាស់មកទទួលយកនៅពេលក្រោយ៕
ដោយ÷ចន្ទ លីហ្សា










