រថយន្តដឹកទឹកកកបេីកបុកម៉ូតូពីក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់ចំណែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុចំណែកស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ឌុបគ្នាត្រូវបានរថយន្តដឹកទឹកកកបេីកបុកពីក្រោយអូខជាច្រេីនម៉ែត្រ។

 

ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៤និង៥៥នាទីទៀបភ្លឺត្រូវនិងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HJ-4644 ឌុបគ្នាជាមួយស្រីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្ត ដឹកទឹកកក មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2AK-5241 បានបេីករ៉េចង្កូតទៅបុកពីក្រោយហេីយកិនពីលេីអូសជាច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់បុរសម្នាក់របួសស្ត្រីម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត។

...

 

 

 

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះមកដល់ធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print