ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែមេសានេះថា ករណីហិង្សាមួយទំនងជាមានភ្លើងប្រចណ្ឌ បានកើតឡើងនៅថ្ងៃ ទី០៧ខែមេសា ឆ្នាំ២០២៦វេលាម៉ោង១១:៤០នាទីចំណុចកើតហេតុមុខផ្ទះជនរងគ្រោះឋិតក្នុងភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះ០២នាក់ ១.ឈ្មោះគាង ស្រីនាថ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល និង២)ឈ្មោះ គាង រិទ្ធីសែន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកម្ហូប មានលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ។ ជនសង្ស័យឈ្មោះ ពេញ សុភា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ត្រូវបានឃាត់ខ្លួន។ ជននេះធ្លាប់ប្រើប្រាស់គ្រឿងញៀនរយ: ពេល៣ឆ្នាំលទ្ធផលតេស្តសារធាតុញៀន វិជ្ជមាន (+)វត្ថុតាងចាប់យកដែកទីបជ្រុងទំហំ២៥×២៥ប្រវែង១ម៉ែត្រ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរង គ្រោះឈ្មោះ គាង ស្រីនាថ កំពុងផឹកស្រាបៀរហនុមាន ជាមួយឈ្មោះ ខា ភេទស្រី អាយុ ៥១ឆ្នាំ មានលំនៅភូមិឃុំជាមួយ។ ពេលកំពុងផឹកស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកHonda dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AV 8290 ជិះបុកតុ ដែលជនរងគ្រោះឈ្មោះ គាង ស្រីនាថ ផឹកជាមួយមីងខា ហើយជនសង្ស័យបានដេញមីងខាឱ្យចេញ និងបានសួរជនរងគ្រោះថា ផឹកជាមួយឈ្មោះ ជា និត ឱ្យខ្លួនគេមែន?និយាយរួចជនសង្ស័យបានវ៉ៃជនរងគ្រោះស្រីនាថ ១ដៃចំរង្វង់ភ្នែកស្តាំបណ្តាល ឲ្យរបួស។ ភ្លាមនោះជនរងគ្រោះបានទូរស័ព្ទទៅឈ្មោះ ជា និត តែមិនលើក។
ជនរងគ្រោះបានដើរទៅដល់មុខផ្ទះឈ្មោះជា និត ហើយ បានសួរថា មានបានទូរស័ព្ទទៅឈ្មោះ ពេញ សុភា ឬអត់? ឈ្មោះ ជា និត ឆ្លើយថា មិនបានទូរសព្ទទៅទេ តែបានចុចស៊ីញ៉ូ។ ពេលនោះជនសង្ស័យបានកាន់ដែកទីបជ្រុងដើរសំដៅមករកជនរងគ្រោះ រួចធ្វើសកម្មភាពវ៉ៃជន រងគ្រោះជាលើកទី២ ហើយបោចសក់បោកទៅលើផ្លូវ
បេតុង ហើយចាប់អូសជនរងគ្រោះពីផ្ទះ ជា និត ទៅកន្លែងផឹកស្រាវិញ ។
បន្ទាប់មកឈ្មោះ គាង រិទ្ធីសែន ភេទប្រុសដែលជាប្អូន ប្រុសបង្កើតរបស់ឈ្មោះ គាង ស្រីនាថ និងឪពុកឈ្មោះ សោម ចំណាន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី (Pass app) បានជិះមកដល់កន្លែងកើតហេតុ ឃើញជនសង្ស័យកំពុងវៃបងស្រីរបស់ខ្លួនបានរត់ទៅជួយឃាត់ តែត្រូវជនសង្ស័យវ៉ៃមួយដែកទីបចំក្បាលឈ្មោះ គាង រិទ្ធីសែន បណ្តាលឱ្យបែកក្បាល។ បន្ទាប់មកជនរងគ្រោះឈ្មោះគាង រិទ្ធីសែន បានប្រតាយ ប្រតប់ជាមួយជនសង្ស័យដណ្តើមយកដែកទីបបោះ ចោល ភ្លាមនោះឪពុកឈ្មោះ សោម ចំណាន បានដឹកជនរងគ្រោះទាំងពីរទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ។
លុះព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ម៉ោង ៨:៣០នាទី ទើបជនរងគ្រោះទាំងពីរ ចេញពីពេទ្យមកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីដាក់ពាក្យបណ្តឹង។ ពេលទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើត ហេតុឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ភូមិធំដើម្បីសាក សួរ។ នៅចំពោះមុខនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅជនរងគ្រោះមែន មូលហេតុ ជនសង្ស័យប្រចណ្ឌនឹងជនរងគ្រោះ ។
ក្រោយពីសាកសួររួចកម្លាំងជំនាញសុំគោលការណ៍ឃាត់ ខ្លួនជនសង្ស័យនិហវត្ថុតាងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










