ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦និង០០នាទី នៅលើផ្លូវជាតិលេខ៥ ផ្លូវបំបែកជាបួន (ផ្លូវហាយវេ) ក្នុងក្រុមទី៣ ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីគ្រោះ ថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូនិងរថយន្ត បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានរាយការណ៍ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តធុនតូចម៉ាក LEXLIS LS430 ពាក់ស្លាកលេខ ភ្នំពេញ 2J-0607 (អ្នកបើកបរគេចខ្លួន) ធ្វើដំណើរពីទិសខាង កើតទៅទិសខាងលិច និងម៉ូតូម៉ាកហុងដា C125 ស្លាកលេខ បាត់ដំបង 1AC-7691 អ្នកបើកបរមិនស្គាល់ឈ្មោះ ភេទប្រុស មិនស្គាល់ទីលំនៅបានស្លាប់នៅកន្លែងកើត ហេតុនិងអ្នករួមដំណើរ មិនស្គាល់ឈ្មោះ ភេទស្រី មិនស្គាល់ទីលំនៅ របួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
បច្ចុប្បន្ន ដោយអនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យសមត្ថកិច្ចជំនាញស្រាវជ្រាវស្វែង រកម្ចាស់រថយន្ត និងបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់ ។
ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ ហេតុ និងកំពុងស្វែងរកក្រុមគ្រួសារសាច់ញាតិសព យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុរិយា










