លោកXi Jinpingណែនាំទិសដៅនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្ម ដើម្បីបង្កើតនិម្មាបនកម្មថ្មីសម្រាប់ការអភិវឌ្ឍ

ចែករំលែក៖

អន្តរជាតិ ៖ នាពេលថ្មីៗនេះ លោកXi Jinpingប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ដល់ការអភិវឌ្ឍឧស្សាហកម្មសេវាកម្ម ដោយទាមទារឱ្យជំរុញឧស្សាហកម្មសេវាកម្មលើកកម្ពស់គុណភាពឡើងមួយកម្រិតទៀត ធ្វើឧស្សាហកម្មសេវាកម្មសម្រាប់ផលិតកម្មកាន់តែមានវិជ្ជាជីវៈនិងមានគុណភាពខ្ពស់ និងធ្វើឱ្យឧស្សាហកម្មសេវាកម្មសម្រាប់ជីវភាពរស់នៅកាន់តែមានគុណភាពខ្ពស់និងងាយស្រួល ដែលបានចង្អុលបង្ហាញពីទិសដៅសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្ម។

ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោកXi Jinpingបានយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍនៃឧស្សាហកម្មសេវាកម្ម ដោយបានសង្កត់ធ្ងន់ថា ត្រូវតែជំរុញការអភិវឌ្ឍដោយប្រមូលផ្តុំនៃឧស្សាហកម្មងើបឡើងវិញ ជំរុញការធ្វើសមាហរណកម្មឲ្យស៊ីជម្រៅនៃឧស្សាហកម្មសេវាកម្មទំនើបជាមួយនឹងឧស្សាហកម្មកម្មយន្តសាលជឿនលឿននិងកសិកម្មទំនើប ដើម្បីរួមចំណែកដល់ការធ្វើបរិវត្តកម្មនៃឧស្សាហកម្ម។

ទាក់ទងនឹងវិស័យសេវាកម្មសម្រាប់ជីវភាពរស់នៅ លោកXi Jinpingបានចង្អុលបង្ហាញថា ត្រូវតែជំរុញការអភិវឌ្ឍរួមគ្នានៃវប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍និងកីឡា លុបបំបាត់ការរឹតបន្តឹងមិនសមហេតុផលក្នុងវិស័យប្រើប្រាស់ បញ្ចេញសក្តានុពលនៃការប្រើប្រាស់ក្នុងវិស័យសេវាកម្ម យកចិត្តទុកដាក់ចំពោះមនុស្សចាស់និងកុមារ កែលម្អសេវាថែទាំមនុស្សចាស់និងសេវាថែទាំកុមារ លើកកម្ពស់កម្រិតសេវាវប្បធម៌ដើម្បីបង្កើនអារម្មណ៍សុភមង្គលរបស់ប្រជាជន។

ទន្ទឹមនឹងនេះ លោកXi Jinpingបានសង្កត់ធ្ងន់ថា ត្រូវតែពង្រីកការបើកចំហចំពោះបរទេសដោយកម្រិតខ្ពស់ ស្របតាមច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលមានស្តង់ដារខ្ពស់ បើកទីផ្សារសេវាកម្មឱ្យមានរបៀបរៀបរយ លើកកម្ពស់ការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មប្រកបដោយគុណភាពខ្ពស់ ផ្តល់ “សេវាកម្មចិន”ដែលមានគុណភាពខ្ពស់ដល់ពិភពលោកតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ដើម្បីបង្កើតនិម្មាបនកម្មថ្មីនៃការអភិវឌ្ឍ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print