ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ឥណ្ឌា លើកទី២៨ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន

ចែករំលែក៖

ប្រទេសហ្វីលីពីន ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោក គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-ឥណ្ឌា លើកទី២៨ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។

 

កិច្ចប្រជុំខាងលើបានពិនិត្យលើកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងបានពិភាក្សាអំពីទិសដៅអនាគតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលស្ថិតក្រោមផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា (ឆ្នាំ២០២៦-២០៣០) និងសកម្មភាពសំខាន់ៗ ក្រោមឆ្នាំនៃកិច្ចសហប្រតិបត្តិការលម្ហសមុទ្រអាស៊ាន-ឥណ្ឌា ២០២៦។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្ត ចុងក្រោយ នៅ ក្នុងតំបន់ និងអន្តរជាតិផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print