ខេត្តស្វាយរៀង: លោក អុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក និងលោកស៊ូម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០២៦ អញ្ជើញជូនពរនិងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ (ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី)។
ក្នុងឱកាសនោះ ប្រតិភូចូលរួមរួមមាន លោកប្រធានគណៈកម្មាធិការបក្សឃុំតឹនបៀន
លោកស្រីប្រធានគណៈកម្មាធិការប្រជាជនឃុំតឹនបៀន លោកស្រីប្រធានក្រុមប្រឹក្សាប្រជាជនឃុំភឿកយិន លោក ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកយិន លោកស្រីប្រធានក្រុមប្រឹក្សាប្រជាជនឃុំហ្វាហួយ លោក ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាហួយ
គណៈប្រតិភូឃុំតឹនបៀន គណៈប្រតិភូឃុំភឿកយិន និងគណៈប្រតិភូឃុំហ្វាហួយ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតចូលមកដល់នាពេលខាងមុខនេះ ក្នុងនាមអាជ្ញាធរស្រុកឃុំ នៃស្រុករមាហសែក លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបជុំ ជាមួយបងប្អូន មិត្តភក្តិ ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពនៅថ្ងៃនេះ។
លោក អភិបាលស្រុក សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសូមអរគុណចំពោះ លោកស្រីប្រធានគណៈកម្មាធិការប្រជាជនឃុំតឹនបៀន លោកប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកយិន និងលោកប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាហួយ ខេត្តតៃនិញ ព្រមទាំងគណៈប្រតិភូនៃឃុំទាំងបី ដែលបានអញ្ជើញចូលរួមអបអរសាទរ និងជូនពរឆ្នាំថ្មី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលមកដល់នាពេល ខាងមុខ ជូនចំពោះថ្នាក់ដឹកនាំស្រុករមាសហែក នាពេលនេះ។
លោកបានបន្ថែមថា កន្លងមក អាជ្ញាធរ និងប្រជាជននៃស្រុក/ឃុំយើងទាំងបី ដែលមានភូមិផងរបងជាមួយគ្នា បានថែរក្សាទំនាក់ទំនងយ៉ាងល្អប្រសើរ យើងបានរួមគ្នា៖
រក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែនបានយ៉ាងល្អ។
បង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការផ្លាស់ប្តូរទំនិញ និងសាកសួរសុខទុក្ខគ្នាទៅវិញទៅមក។
ជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដែលនេះសបញ្ជាក់ពីស្មារតី “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំស្រុក និងក្នុងនាមខ្លួនលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រៀល ជ្រៅចំពោះគណៈប្រតិភូឃុំតឹនបៀន ឃុំភឿកយិន និងឃុំហ្វាហួយ ខេត្តតៃនិញ ដែលបានសហការប្រកបដោយការ យោគយល់ និងអនុគ្រោះឱ្យគ្នាទៅវិញទៅមក ក្នុងនាមជាស្រុកឃុំជិតខាងល្អ ជាយូរលង់រហូតដល់បច្ចុប្បន្ន ហើយនឹង បន្តប្រពៃណីនេះកាន់តែរឹងមាំ រវាងថ្នាក់ដឹកនាំ និងប្រជាជននៃស្រុកឃុំយើងទាំងបី។
ជាមួយគ្នានេះ យើងនឹងបន្តពង្រឹង សាមគ្គីភាព មិត្តភាព ការផ្លាស់ប្តូរវប្បធម៌ជាប្រពៃណី កិច្ចសហប្រតិបត្តិការសន្តិសុខ ការផ្តល់ព័ត៌មានក្នុងការទប់ស្កាត់ រក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទាំងនិងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ សងខាង ការផ្លាស់ប្តូរទំនិញ និងផលិតផលកសិកម្មនៅតាមព្រំដែនជាដើម៕
ដោយ៖ សុថាន










