ភ្នំពេញ ៖ អាគារខុនដូរមួយកន្លែងយីហោ URBANG VILLAGE ត្រូវបានអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់ជាន់ទី៣៥យ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង១០:៤៥ នាទីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅលើអាគាខុនដូរ URBANG VILLAGEក្បែបន្ទប់កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុដោយពួកគាត់បានឮស្នូរសំឡេងផ្ទុះលាន់ឮយ៉ាងខ្លាំងបណ្ដាលឲ្យបែកកញ្ចក់ធ្លាក់មកខាងក្រោមរាយប៉ាយពេញផ្លូវរួចបង្កទៅជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមនោះក៏មានសន្តិសុខនិងប្រជាពលរដ្ឋក្បែខាងនាំគ្នាទាញបំពង់ពន្ធរត់អគ្គីភ័យមកជួយបាញ់ពន្លត់ទប់ស្កាត់ជាបណ្ដោះអាសន្នរួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ផងដែរ។
ក្រោយពីខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគបាល រាជធានីភ្នំពេញ ទួទួលបាននៅដំណឹងខាងលើរួចក៏បញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។
បន្ទាប់ពីកម្លាំងជំនាញទៅដល់ប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យខាងលើចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ ថ្ងៃដដែល ចំពោះករណីអគ្គិភ័យខាងលើនេះបណ្តាលឲ្យបុរសជនបរទេសម្នាក់ឆេះរលាកពេញខ្លួនរងរបួស ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាម។ ដោយឡែកមូលហេតុ នៃការឆេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាបន្ត៕
ដោយ ៖ ភារ៉ា ដង្កោ










