ភ្នំពេញ÷ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០០:០៥នាទី រំលងអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន, លោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោក វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ ។
ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស .លួចម៉ូតូ, ឆក់ទូរស័ព្ទ និងទទួលផលចោរកម្មក្នុងអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២៦។
ក្នុងនោះ ឃាត់បានជនសង្ស័យចំនួន០៣នាក់នៅត្រង់ផ្លូវ៣០ម៉ែត្រ២១៩ កែងផ្លូវ២០២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បន្ទាប់មកនៅវេលាម៉ោង ០១:២០នាទី កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត នៅត្រង់ចំណុចផ្លូវ១៧១ កែងផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ រហូតដល់វេលាម៉ោង០៣:០៥នាទីទៀបភ្លឺ កម្លាំងជំនាញបន្តឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់បន្ថែមទៀត នៅត្រង់ចំណុចផ្លូវលេខ១៧០ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងករណីលួច(ម៉ូតូ), លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងទទួលផលចោរកម្ម ក្នុងអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២៦។
ជនសង្ស័យខាងលើមានឈ្មោះ :
១/- ឈ្មោះ សុះ មហាម៉ាត់ ហៅ ម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ។
២/- ឈ្មោះ អៀម សុខកែវ ហៅ តែវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
៣/- ឈ្មោះ អៀម សុខឡាំដា ហៅ អិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។
៤/- ឈ្មោះ សុខ សេង ហៅ សេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។
៥/- ឈ្មោះ យី សុធា ហៅ ធា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតខ្មែរ។
៦/- ឈ្មោះ លី គឹមហួត ហៅ ហួត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន :
១/-ម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4347។
២/ -ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LU-7204។
៣/- ម៉ូតូម៉ាក Suzuki Nex ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1HD-9369។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










