ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ២២នាក់ ក្នុងនោះជនជាតិខ្មែរចំនួន ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅតុលាការខេត្ត កាលពីម្សិលមិញ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
តាមអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យទាំង ២២នាក់ មានស្រី ៣នាក់ ក្នុងនោះ ជនជាតិចិនចំនួន ១៨នាក់ , ជនជាតិវៀតណាមចំនួន ១នាក់ (ស្រី), ជនជាតិខ្មែរចំនួន ៣នាក់ (ស្រី ១នាក់) ត្រូវបានកម្លាំងអាវុធហត្ថខេត្តបង្ក្រាបគ្រឿងញៀនចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារជីស៊ី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបន្តស្រាវជ្រាវតាមចាប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ហើយដកហូតបានថ្នាំញៀន ៨២៤.៩១ក្រាម និងសាធាតុផ្សំ៩០គីឡូក្រាម កញ្ឆាក្រៀម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ក្រោយពីបង្ក្រាបបាន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាកាrខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ជ្រោយពេជ្រ










