ព្រះវិហារ៖ សាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីកាប់ព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីរង់ចាំការកាត់ទោសតាមនីតិវិធីច្បាប់។
មុននេះ មន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស បានចុះបង្រ្កាប និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិ នៅតំបន់អូរស្កាច (តំបន់៩៤) នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ មុននឹងត្រូវបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ។
អាជ្ញាធរបញ្ជាក់ថា នឹងបន្តចាត់វិធានការយ៉ាងតឹងរ៉ឹង ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដើម្បីការពារបរិស្ថាន និងធនធានព្រៃឈើ៕ជ្រោយពេជ្រ
...










