រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ទីតាំងផ្ញើទោចក្រក្រយានយន្ដគ្រប់ប្រភេទ និងកំណត់តម្លៃមិនឱ្យលើសពី១ពាន់រៀល ក្នុង១គ្រឿង ជូនពលរដ្ឋ ចូលរួមមកកម្សាន្ត ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ទីតាំងផ្ញើទោចក្រក្រយានយន្ដគ្រប់ប្រភេទ និងកំណត់តម្លៃមិនឱ្យលើសពី១ពាន់រៀល ក្នុង១គ្រឿង ជូនពលរដ្ឋ ចូលរួមមកកម្សាន្ត ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ រយៈពេល៦ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមកលេងកម្សាន្តសប្បាយ នៅតាមទីតាំងរៀបចំព្រឹត្តិការណ៍ខាងលើរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់ឱ្យរដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលខណ្ឌចំការមន រៀបចំទីតាំងចំណតសម្រាប់ទោចក្រយានយន្តគ្រប់ប្រភេទ ក្នុងអំឡុងពេលឈប់សម្រាក ដោយកំណត់តម្លៃមិនឱ្យលើសពី ១.០០០ (មួយពាន់)រៀល ក្នុងមួយគ្រឿង នៅតាមទីតាំងសំខាន់ៗចំនួន៤ រួមមានដូចខាងក្រោម ៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print