អកុសលម្ល៉េះ! បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូសណ្តោងរុឺម៉កបណ្តាលឲ្យដួលស្របពេលមានរថយន្តធន់ធំបើកលឿនមកកិនបន្ថែមស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយពេលជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូសណ្ដោសរុឺបើកទិសដៅស្របគ្នាបណ្ដាលឲ្យដួល គាប់ជួនមានរថយន្តធន់ធំបើកលឿនទិសដៅបញ្រ្ចាសគ្នាមកកិនបុរសរងគ្រោះបន្ថែមហើយបើករត់គេចខ្លួនពីកន្លែងកើតហេតុទាំងរុឺម៉កនិងរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកេីតឡើងកាលពីវេលាម៉ោង ៩:៤០នាទីយប់ ត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

 

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1AT-7417 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏បានទាក់ដៃចង្កូតជាមួយនិងម៉ូតូសណ្តោងរុឺម៉កដែលបើកបរស្របទិសគ្នាបណ្តាលឲ្យដួល ស្របពេលមានរថយន្តធន់ធំមួយគ្រឿងមិនចាំស្លាកលេខ បើកមកបញ្ចាស់ទិសគ្នាក្នុងល្បឿនលឿនមកកិនបុរសរងគ្រោះបន្ថែមបណ្តាលឲ្យស្លាប់ភ្លាមៗហើយរថយន្តនិងម៉ូតូសណ្តោងរុឺម៉កបានបន្តល្បឿនបើករត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

...

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្ន។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯរថយន្តនិងរ៉ឺម៉ក់សមត្ថកិច្ចនិងធ្វើការស្រាវជ្រាវតាមរកនៅពេលក្រោយដើម្បីយកមកដោះស្រាយតាមរាតិវិធីច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print