នគរបាលក្រុងច្បារមនឃាត់ខ្លួនក្មេងទំនើង១ នាក់ករណីបង្ហោះម៉ូតូ ដែលប្រជាពលរដ្ឋថតបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ- លោកវរសេនីយ៍ទោ យ័ន្ត សង្ហា អធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំផ្នែកយុត្តិធម៌ក្រុងច្បារមនបានសហការកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់រការធំ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០១ នាក់។

មន្ត្រីនគរបាលក្រុងច្បារមនបានឱ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០ នាទី កម្លាំងផ្នែកយុត្តិធម៌សហការជាមួយ កម្លាំងប៉ុស្ដិរការធំ បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង១ នាក់ឈ្មោះ ភិន ស៊ីងថុង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិទួលសំណាង ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរកម្មកររោងចក្រ (អ្នកបង្ហោះម៉ូតូ) ដែលពាក់ព័ន្ធក្នុងករណី បង្ហោះម៉ូតូ ដែលប្រជាពលរដ្ឋ ថតបានបង្ហោះតាម (Facebook) ។ 

ក្រោយធ្វើការសាកសួរ ឈ្មោះភិន ស៊ីងថុង បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព បង្ហោះម៉ូតូ ម៉ាកហុងដា​ ឌ្រីម​ សេ១២៥​ ពណ៌​ខ្មៅ​ សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ កំពង់ស្ពឺ ១z-​ ៨២១៤នៅចំណុចតាមដងផ្លូវជាតិលេខ០៤ ស្ថិតនៅក្នុងភូមិស្នោទី១ សង្តាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១:៣០ នាទី ពិតប្រាកដមែន ។

...

នគរបាលក្រុងច្បារមនបានហៅអាណាព្យាបាល មកទទួលដឹងឮ និងអប់រំ និងធានាយកកូនទៅត្រឡប់ទៅលំនៅដ្ឋានវិញ និងដកហូត ម៉ូតូរក្សាទុកនៅអធិការដ្ឋាន រយៈពេល៣ ខែ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print