ភ្នំពេញ៖ បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពួកពួកគេជិះម៉ូតូបុកគ្នាត្រង់ផ្លូវបំបែកជាបួន ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ៦៣ កែងផ្លូវ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេ់កេីតហេតុគេបានឃេីញម៉ូតូ HONDA CRF ពាក់ផ្លាកលេខ ភ្នំពេញ ភ្នំពេញ 1MJ-1836 ធ្វេីដំណេីរតាមបណ្តោយផ្លូវផ្លូវ២៤២ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុជាផ្លូវបំបែកជាបួនក៏មានម៉ូតូ HONDA Beat ពាក់ផ្លាកលេខ កំពង់ធំ 1S-6057 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦៣ ក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូBeat ស្លាប់ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖សុខាសែនជ័យ










