អន្តរជាតិ ៖ លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី ១៦ ខែមេសាថា ភាគីប៉ាគីស្ថាននឹងខិតខំជំរុញឱ្យអាមេរិកនិងអ៊ីរ៉ង់ដើរដល់កិច្ចព្រមព្រៀងក្នុងគោលបំណងសម្រេចសន្តិភាពនិងស្ថិរភាពយូរអង្វែងក្នុងតំបន់។ លោកបានសរសេរថា លោកបានជួបសន្ទនាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman Al Saud ព្រះរជ្ជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតនៅទីក្រុង ជេដា ក្នុងថ្ងៃដដែល, ភាគីទាំងពីរបានធ្វើការសន្ទនាមានលក្ខណៈស្ថាបនានិងប្រកបដោយមេត្រីភាព។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៥ ខែមេសា មេបញ្ជាការកងទ័ពជើងគោកប៉ាគីស្ថានដែលជាភាគីសម្របសម្រួលបានដឹកនាំគណៈប្រតិភូទៅដល់ដែនអ៊ីរ៉ង់។
ខណៈសេតវិមានអាមេរិកបានប្រកាសនៅថ្ងៃទី ១៥ ខែមេសាថា លទ្ធភាពដែលអាមេរិកនិងអ៊ីរ៉ង់ចរចាទល់មុខម្តងទៀតកំពុងស្ថិតក្នុងការពិគ្រោះពិភាក្សា ភាគីអាមេរិកមានសុទ្ធិដ្ឋិនិយមចំពោះការឈានដល់កិច្ចព្រមព្រៀងមួយ ការចរចាជុំក្រោយប្រហែលនឹងធ្វើឡើងនៅក្រុង អ៊ីស្លាម៉ាបាដ រដ្ឋធានីប៉ាគីស្ថានដដែល៕
ប្រភព ៖ (CCFR)











