អន្តរជាតិ ៖ គិតត្រឹមថ្ងៃទី ១៥ ខែមេសា ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងនៃប្រទេសឥណ្ឌូណេស៊ី ដែលជាផ្លូវដែកល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ បានដឹកជញ្ជូនអ្នកដំណើរជាតិនិងអន្តរជាតិសរុបលើសពី ១៥ លាននាក់។ រយៈពេលបីឆ្នាំកន្លះបន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងនេះបានដើរតួនាទីជំរុញកាន់តែខ្លាំងឡើងៗក្នុងការបង្កើនការផ្លាស់ប្តូរអន្តរជាតិនិងបន្ថែមកម្លាំងចលករសម្រាប់ទីផ្សារទេសចរក្នុងតំបន់។
ផ្លូវដែកនេះសហការសាងសង់ដោយក្រុមហ៊ុនចិននិងក្រុមហ៊ុនឥណ្ឌូណេស៊ី វាមានប្រវែងសរុប ១៤២,៣ គីឡូម៉ែត្រ ល្បឿនជាអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានកាត់បន្ថយពេលវេលាធ្វើដំណើររវាងក្រុងហ្សាកាតារនិងក្រុងបានឌុងពីជាង ៣ ម៉ោងមកត្រឹមតែ ៤៦ នាទីប៉ុណ្ណោះ៕
...
ប្រភព ៖ (CCFR)













