អន្តរជាតិ ៖ រដ្ឋាភិបាលចិននិងវៀតណាមបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមនៅព្រឹកថ្ងៃទី ១៧ ខែមេសា ស្តីពីការរួមគ្នាកសាងសហគមន៍ជោគវាសនារួមចិន-វៀតណាមប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រក្នុងកម្រិតកាន់តែខ្ពស់ក្នុងយុគសម័យថ្មីជាបន្តបន្ទាប់ ។
ភាគីទាំងពីរឯកភាពជំរុញការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីររហូតដល់តភ្ជាប់ជាមួយទ្វីបអាស៊ីនិងអឺរ៉ុប ប្រទេសទាំងពីរចាត់ទុកកិច្ចសហប្រតិបត្តិការផ្លូវដែកជាចំណុចថ្មីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។
ភាគីទាំងពីរសង្កត់ធ្ងន់ថានឹងរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង សម្គាល់ឃើញថាគួរអនុវត្តតំបន់និយមដែលបើកទូលាយ ដើម្បីគាំពារទិសដៅធំស្តីពីភាពសុខដុមរមនា ការរាប់អានគ្នា សហប្រតិបត្តិការនិងឈ្នះ-ឈ្នះនៅអាស៊ីទាំងមូល ។ ប្រទេសចិនគាំទ្រអាស៊ានកសាងសហគមន៍អាស៊ានដែលសាមគ្គីភាព ឯកភាព អភិវឌ្ឍដោយម្ចាស់ការ និងរីកចម្រើន។
ភាគីទាំងពីររំលឹកឡើងវិញថា នឹងគាំពារយ៉ាងម៉ឺងម៉ាត់ចំពោះប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ក៏ដូចជាសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ប្រឆាំងអនុត្តរភាពនិងនយោបាយអំណាចខ្លាំង ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលលោកTô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចិនពីថ្ងៃទី ១៤ដល់ថ្ងៃទី ១៧ ខែមេសា ចិននិងវៀតណាមបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៣២ ៕
ប្រភព ៖ (CCFR)











