លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះលោក Guelleh ដែលបន្តជាប់ឆ្នោតជាប្រធានាធិបតីជីប៊ូទី

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ១៧ ខែមេសា ​លោក Xi Jinping ប្រធានរដ្ឋចិន​បាន​​ផ្ញើ​លិខិត​អបអរ​សាទរ​ចំពោះលោក Ismail Omar Guelleh ​​ដែល​បន្ត​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​​សាធារណរដ្ឋ​ជីប៊ូទី​​​។​

         លោក Xi Jinping បានលើកឡើងថា  ចិន​និង​ជីប៊ូទី​មានចំណង​មិត្តភាព​ប្រពៃណី​ដ៏ស៊ីជម្រៅ ។  ​ ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​ភាគីទាំងពីរ​មាន​ទំនុកចិត្ត​ខាង​នយោបាយ​កាន់តែរឹងមាំ​ ​ ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ទទួល​បាន​​សមិទ្ធផល​យ៉ាង​​ច្រើន​​ ។ ​ខ្ញុំ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​​ចំពោះ​ការអភិវឌ្ឍ​ទំនាក់ទំនងចិន-ជីប៊ូទី ​មានឆន្ទៈ​ធ្វើ​​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​​​ជាមួយ​លោក​​ប្រធានាធិបតី  ​​​ដើម្បី​គាំទ្រ​គ្នា​យ៉ាង​មុតមាំ​​​​ក្នុង​​បញ្ហា​សំខាន់​ៗ​ ដែល​ពាក់ព័ន្ធនឹង​ផលប្រយោជន៍​ជា​ស្នូល​​រៀងខ្លួន​និង​កង្វល់​រួម​​  ​​ ​អនុវត្ត​ឱ្យ​​បាន​ល្អ​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ប៉េកាំង​នៃ​វេទិកា​សហប្រតិបត្តិការ​ចិន​-អាហ្វ្រិក ​ដើម្បី​បន្ត​​បំពេញ​បន្ថែម​​ខ្លឹមសារ​​សម្រាប់​ទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​​រវាង​ចិននិងជីប៊ូទី ​និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេសទាំងពីរ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print