មនុស្ស ១៧នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ មនុស្សយ៉ាងហោច ១៧នាក់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលឈប់សម្រាក ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ការបើកបរក្នុងស្ថានភាពស្រវឹង និងលើសល្បឿនកំណត់ ជាមូលហេតុធំនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។

បើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ចំនួន២៧ករណី។ ក្នុងនោះ គ្រោះថ្នាក់បណ្ដាល​ឱ្យមនុស្សស្លាប់មានចំនួន១៧នាក់ និងរបួសធ្ងន់ស្រាល ៤៥នាក់។

តែយ៉ាងណាមិញ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់នៅថ្ងៃទី១៧ ខែមេសា​ ថា​ ៖ « គ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំនេះ បានថយចុះ ៣ករណី ធៀបនឹងឆ្នាំ ២០២៥។ អ្នកស្លាប់បានថយចុះ៩នាក់ និងអ្នករបួសថយចុះ ២នាក់។»។

បើតាមលោក​ ទូច សុឃៈ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ កាលឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ ២៦នាក់ និងរបួសធ្ងន់ស្រាល ៤៧នាក់។ 

...

គ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនកើតចេញពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។ ពាក់ព័ន្ធបញ្ហាសង្គមនេះ លោក ទូច សុឃៈ បាន​រំឭក​អ្នកដំណើរទាំងអស់ ជាពិសេស អ្នកដែលពេលវិលត្រឡប់មករាជធានី និងទៅកាន់ទីតាំងរស់នៅ ឬបំពេញការងារផ្សេងៗ ឱ្យបើកបរគោរពច្បាប់ និងរក្សាស្មារតីប្រុងប្រយ័ត្នជានិច្ច៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print