ដោះស្រាយគំនុំចាស់ដោយប្រេីកាំបិតខ្វែវកាប់ត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់នៅស្រុកឯកភ្នំ

ចែករំលែក៖

នៅថ្ងៃទី១៧​ ខែ​ មេសា​ ឆ្នាំ២០​២៦​ នេះសមត្ថកិច្ចនគរបាលស្រុកឯកភ្នំបានបញ្ជូនជនស​ង័្សយចំនួន០២នាក់មក​កាន់ការិយាល័យជំនាញនៅស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំ​បងបន្ទាប់ពីបានធ្វេីការ​សាក​សួរបំ​ពេញសំណុំរឿងចប់សព្វគ្រប់រួចមក។ 

កិច្ចការនេះគឺនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០​២៦វេលាម៉ោង​១០:​០០នាទី ស្រ​បតាមអនុសា​ស​ន៍ដ៏ខ្ពង់ខ្ពស់របស់ឯក​ឧត្តម នាយឧត្តមសេ​នី​យ៍ ស ថេត អគ្គស្នងការនគរ​បាលជាតិ និង​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន​ចាន់ ស្នងការនៃ​ស្នងការដ្ឋាន​នគរបាលខេត្តបា​ត់​ដំបងនៅចំ​ណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោ​កវរ​សេនីយ៍ឯក​ ឆាយ​ ម៉ាប់​ អធិការនគរ​បាលស្រុកឯកភ្នំបានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកនាំខ្លួនជន​សង្ស័យចំនួន០២នាក់គឺ៖

១-ឈ្មោះដា ដេត ហៅខ្លឹង ភេ​ទប្រុស អាយុ​១៩ឆ្នាំមានទីលំ​នៅ​ភូមិពាមឯក ឃុំពាមឯកស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ 

២-ឈ្មោះទៀត ឈ្មោះសែម ណារ៉ុងហៅបេង ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ 

ដោយនាំមកសាកសួរទាក់​ទងនឹងករ​ណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ប្រេីក-ាំបិ-តក-ាប់​លេីជនរងគ្រោះឈ្មោះទឹង ឆានុន ភេទប្រុ​ស អាយុ​១៧ឆ្នាំមានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង រងរបួសលើក្បាលខាងក្រោយផ្នែកខាងស្តាំដេរចំនួន២០ថ្នេរកាលពីថ្ងៃទី​១៥​ ខែ​ មេសា​ ឆ្នាំ២០២៦។ 

ពេលសាកសួររូបគេបានសារភាពថាពិតជាបានធ្វើសកម្មភាពក-ាប់ជនរ​ងគ្រោះពិតប្រាកដមែន មូលហេតុដោ​យ​សារដោះស្រាយគំនុំចាស់។ 

-វត្ថុតាងដកហូតរួមមាន៖

-កាំបិតខ្វែវដងដែកចំនួន០១។ 

ជនសង័្ស​យនិងវត្ថុតាង​នគរ​បាលខេត្តនឹងរៀបចំបញ្ជូនបន្តទៅកាន់អយ្យការអមសាលដំបូងខេត្តបាត់ដំបងអនុវត្តតាម​នីតិវិធី​ ច្បាប់៕(រូបភាពនគរ​បាលស្រុកឯកភ្នំ)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print