រកឃើញសពបុរសម្នាក់ដែលហែលឆ្លងទឹកស្ទឹងអង្គរបុរីកាលពីប៉ុន្មានថ្ងៃមុន

ចែករំលែក៖

ខេត្តតាកែវ÷ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចបានប្រទះឃើញសពជនរងគ្រោះហើយអណ្តែតមកទើរនៅកំពង់ផែទិញស្រូវប្រឡាយ១២ ក្នុងភូមិព្រែកតាផ ស្រុកអង្គរបុរី ខេត្តតាកែវ។

 

គូរបញ្ជាក់ថា បុរសម្នាក់បានហែលឆ្លងស្ទឹងអង្គរបូរី តែអកុសលលង់ស្លាប់ផ្អើលដល់អ្នកភូមិ។ តាមរបាយការណ៍ដែលទទួលបានពីអាជ្ញាធរភូមិព្រែកដា ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅត្រើយខាងកើតក្រុងសំពៅពូន ខេត្តកណ្តាល អតីតភូមិព្រែកដា ឃុំគោកធ្លក ខេត្តតាកែវ ទើបកាត់អោយទៅខេត្តកណ្តាល។

 

តាមរបាយការណ៍របស់អាជ្ញាធរជនរងគ្រោះខាងលើមានឈ្មោះ ហេង

គឹមហុង អាយុ៣១ឆ្នាំ ទីកន្លែងកំណើតភូមិអញ្ចាញ សង្កាត់អង្គរធំ ក្រុងសៀមរាប មានប្រពន្ធនៅខេត្តស្វាយរៀង។ តាមការបញ្ជាក់ពី

របាយការណ៍បឋម មូលហេតុនៃការលង់ទឹកនេះគឺដោយសារបុរសរងគ្រោះវង្វេងផ្លូវ។

 

តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ដំណើររឿងមុនកើតហេតុគេឃើញបុរសមិនស្គាល់ម្នាក់មិនដឹងមកពីណាទេ ចុះហែលកាត់ទឹកស្ទឹងក្នុងទិសដៅពីកើតទៅលិចក្នុងគោលបំណងចង់ឆ្លងទៅត្រើយម្ខាង ខណៈហែលបានបន្តិចក៏ស្រែកហៅឱ្យគេជួយ«ជួយផងៗខ្ញុំមិនទាន់ចង់ស្លាប់ទេ» ពេលនោះមានភូមិម្នាក់បានចេញមកសង្រ្គោះដែរតែជាអកុសលបុរសនោះបានលិចបាត់ទៅហើយ។

 

លោកស្រី ប៉ិច មុំ អាជ្ញាធរភូមិព្រែកដាបានបញ្ជាក់ថា រហូតមកទល់ម៉ោង០៨៖៤៤នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះមិនទាន់រកសពបុរសរងគ្រោះឃើញនៅឡើយទេ។ ទាល់តែដល់ព្រឹកថ្ងៃទី២០ ខែមេសាទើបរកសពឃើញ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print