ភ្នំពេញ៖ បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទូទាំងរាជធានី ខេត្ត មានករណីគ្រោះអគ្គិភ័យកើតឡើងសរុប ១៤លើក បណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិតម្នាក់ ខណៈរាជធានីភ្នំពេញកើតឡើងច្រើនជាងគេ។ តួលេខនេះ គឺគិតបញ្ចប់ត្រឹមម៉ោង ០៥និង០០នាទីល្ងាចថ្ងៃទី១៦មេសា ហើយបើធៀបនឹងឆ្នាំ២០២៥កន្លងទៅ គ្រោះអគ្គិភ័យមានកើនឡើងចំនួន៣លើក ខណៈឆ្នាំ២០២៥ កើតឡើង១១លើក។
របាយការណ៍ដដែល បានបញ្ជាក់ថា គ្រោះអគ្គិភ័យសរុបទាំង៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ នៅរាជធានីភ្នំពេញកើតឡើង៤លើក ព្រះវិហារ១លើក បន្ទាយមានជ័យ១លើក កំពង់ចាម ១លើក ស្វាយរៀង ៣លើក ព្រះសីហនុ ១លើក កណ្ដាល ១លើក ឧត្ដរមានជ័យ ១លើក និងបាត់ដំបង ១លើក។
ប្រភពដដែលបន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះអគ្គិភ័យនេះមាន ឆ្លងរន្ដអគ្គិសនី ៦លើក ប្រើប្រាស់ភ្លើង៦លើក និងករណីផ្ទុះហ្គាស១លើក។ ក្នុងករណីគ្រោះអគ្គិភ័យនេះបានបណ្ដាលឲ្យឆេះខូចខាតផ្ទះសរុបចំនួន ១១ខ្នង បន្ទប់ចំនួន២ តូបចំនួន១ ឃ្លាំង១ រោងកម្មករស្នាក់នៅ ១ និងសិប្បកម្មតម្បាញចំនួន១៕
ដោយ៖តារា










