កម្លាំងចម្រុះស្រុកសំពៅលូន ឃាត់ខ្លួនជនជាតិថៃ០៦នាក់លួចឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនជាតិថៃប្រុស ស្រី៦នាក់ត្រូវបានគេរាយការណ៍ថាៈមានក្រុមមេខ្យល់ដាក់ប្លុងចោលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

សមត្ថកិច្ចបន្តថា ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កាលពីវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ នេះ កម្លាំងចម្រុះក្នុងស្រុកសំពៅលូន បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនជាតិថៃចំនួន ០៦នាក់ (ស្រី ០១ នាក់) ខណៈដែលពួកគេត្រូវបានគេដឹកយកមកប្លុងចោលក្នុងទឹកដីកម្ពុជា។ កិច្ចប្រតិបត្តិការនេះ គឺជាកិច្ចសហការយ៉ាងស្អិតរមួតរវាង ក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិគីឡូ១៣ (ភ្នំដី) ជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥៣, សឹករងស្រុកសំពៅលូន និងវរសេនាតូចលេខ ៥៥១។ ជនជាតិថៃទាំងនោះត្រូវបានរថយន្តម៉ាក Toyota Alphard ពណ៌ខ្មៅមួយគ្រឿងដឹកចេញពីក្រុងប៉ោយប៉ែត រួចយកមកទម្លាក់ចោលនៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនជាតិថៃទាំង ០៦ នាក់ រួមមាន៖

១. Tananan Maplien (ប្រុស)

២. Thitikan Mungpean (ស្រី)

៣. Boranat Yaisampumpong (ប្រុស)

៤. Kittipong Nangbangta (ប្រុស)

៥. Thawan Phiepeng (ប្រុស)

៦. Phuwadol Nonkhamphai (ប្រុស)

បច្ចុប្បន្ន ជនជាតិថៃទាំងនោះត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកគីឡូ១៣ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print