សង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យថ្លៃហោះហើរចម្ងាយឆ្ងាយឡើងជាង 100 ដុល្លារអាមេរិក

ចែករំលែក៖

ការរំខានផ្គត់ផ្គង់ប្រេងពិភពលោកពីសង្គ្រាមអ៊ីរ៉ង់ បានបន្ថែមថ្លៃជាង 100ដុល្លារអាមេរិក លើការហោះហើរចម្ងាយឆ្ងាយពីអឺរ៉ុប ដែលអាចនាំឲ្យតម្លៃសំបុត្រយន្តហោះកើនឡើង នេះបើយោងតាមក្រុមអង្គការ Transport & Environment(T&E)។

 

តម្លៃប្រេងយន្តហោះ កើនឡើង បានធ្វើឲ្យថ្លៃយន្តហោះជាមធ្យមកើនឡើងប្រហែល 88 អឺរ៉ូ (ប្រហែល 104ដុល្លារអាមេរិក) សម្រាប់អ្នកដំណើរម្នាក់លើជើងហោះហើរចម្ងាយឆ្ងាយ និង 29 អឺរ៉ូ សម្រាប់ជើងហោះហើរក្នុងអឺរ៉ុប។

 

ការវិភាគនេះប្រៀបធៀបតម្លៃនៅថ្ងៃទី 16 មេសា ជាមួយពេលមុនសង្គ្រាមចាប់ផ្តើមនៅថ្ងៃទី 28 កុម្ភៈ។ ឧទាហរណ៍៖ ជើងហោះហើរពីទីក្រុង Barcelona ទៅ Berlin ថ្លៃប្រេងកើនឡើង 26 អឺរ៉ូក្នុងម្នាក់ ចំណែក

ជើងហោះហើរ Paris ទៅ New York City កើនឡើងដល់ 129 អឺរ៉ូក្នុងម្នាក់។

 

ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបកំពុងត្រៀមខ្លួនប្រឈមនឹងរដូវនិទាឃរដូវ និងរដូវក្តៅដ៏លំបាក ខណៈតម្លៃប្រេងឡើងលើស 100 ដុល្លារក្នុងមួយបារ៉ែល ហើយមានការព្រួយបារម្ភអំពីការខ្វះខាតប្រេងដែលអាចបណ្តាលឲ្យមានការលុបជើងហោះហើរ។

 

សហភាពអឺរ៉ុប (EU) គ្រោងនឹងចេញណែនាំ ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ប្រេងយន្តហោះដែលមានកំណត់។

 

អ្នកដឹកនាំក្រុមហ៊ុនអាកាសចរណ៍ធំដូចជាក្រុមហ៊ុន Lufthansa, Ryanair និង Air France-KLM បាននិយាយថា ប្រសិនបើបញ្ហាបន្តយូរ ពួកគេនឹងផ្ទេរចំណាយបន្ថែមនេះទៅលើអតិថិជន។

 

អង្គការ T&E បានបញ្ជាក់ថា ចំណាយបន្ថែមនេះធំជាងចំណាយដែលក្រុមហ៊ុនអាកាសចរណ៍ត្រូវចំណាយសម្រាប់គោលនយោបាយអាកាសធាតុរបស់ EU ទៀតផង។

...

 

ពួកគេបានព្រមានថា ការពឹងផ្អែកលើប្រេងបរទេស គឺជាបញ្ហាធំបំផុត ហើយបានជំរុញឲ្យមានការវិនិយោគលើប្រេងយន្តហោះបៃតង (green fuel) ដើម្បីបង្កើនភាពឯករាជ្យថាមពល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print