ខេត្តស្វាយរៀង: កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ចុះធ្វើឆែកឆេរ ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញ ឃាត់បានជនសង្ស័យ៦នាក់ នៅឃុំសំរោង ស្រុកចន្ទ្រាខេត្តស្វាយរៀង។
មន្ត្រីនគរបាលស្រុកបានអោយដឹងថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ក្រោយពីបានទទួលព័ត៌មានពីម្ចាស់ផ្ទះជួលឈ្មោះ ផូ ដេ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា មានការសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញរួចមក លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ដល់លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា ដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យឆែកឆេរទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញ។
សមត្ថកិច្ចបាន រកឃើញមានសម្ភារបម្រើអោយបទល្មើសមួយចំនួន និងបានឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ប្រុស (ជនជាតិវៀតណាម)ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។










