រថយន្តម៉ាក BYDមួយគ្រឿងបើកបុករថយន្តម៉ាក prius ផ្លូវបំបែកជា៤ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានបើករថយន្តម៉ាក BYDមួយគ្រឿងឆ្លងផ្លូវបំបែកជាបួនក្នុងស្ថានភាពលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តម៉ាក toyota prius បើកឆ្លងផ្លូវដូចគ្នាចំពីមុខចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី២១ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ១១០ កែងផ្លូវ៦១ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BI- 1758 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១១០ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យមលុះពេលបើកមកដ់ចំណុចកើតហេតុខាងលើផ្លូវបំបែកជា៤ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកBYD ពណ៌សពាក់ផ្លាកលេខ  ភ្នំពេញ 2AT-4533 បើកបរដោយនារីម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ ៦១ ទិសដៅពីត្បូងទៅជើងឆ្លងផ្លូវបំបែកជា៤ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តម៉ាក toyota prius ចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ហើយភ្លាមនោះដែរភាគីម្ចាស់រថយន្តទាំងសងខាងចុះពីរថយន្តធ្វើការសម្របសម្រួលគ្នា។

...

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សារទុកជាបណ្តោះអាសន្នរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print