បុរសម្នាក់បានលោតពីលើស្ពានជ្រោយចង្វារដេីម្បីបញ្ចប់ជីវិត ព្រោះតែមានជំងឺប្រចាំកាយ

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែមានជំងឺប្រចាំកាយ បុរសម្នាក់បានសម្រេចចិត្តជិះកង់បីចេញពីផ្ទះមកបញ្ចប់ជីវិតខ្លួនឯងនៅលើស្ពានជ្រោយចង្វារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២១ខែមេសាឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

បេីតាមការបញ្ជាក់ពីស្រ្តីម្នាក់ត្រូវជាបងបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា ប្អូនប្រុសរបស់គាត់បានសម្រេចចិត្តមកលោតទឹកនៅលើស្ពានជ្រោយចង្វារម្តងរួចមកហើយកាលពីវេលាម៉ោងប្រមាណជា២រសៀលថ្ងៃដដែល ព្រោះតែរូបគេមានជំងឺប្រចាំកាយរាំរ៉ៃជាច្រើនឆ្នាំ តែមិនបានសម្រេចព្រោះមានបងមកតាមឃាត់ទាន់ហើយក៏លួងលោមឲ្យត្រឡប់ទៅផ្ទះវិញ លុះមកដល់វេលាកើតហេតុខាងលើម៉ោងប្រមាណជា៨ជាងយប់ ខណះបុរសរងគ្រោះធ្វើជាឃ្លានផ្លែឈើអោយបងទៅទិញ ក៏លួចជិះកង់បីឡើងមកលោតទឹកនៅលើស្ពានជ្រោយចង្វារម្តងទៀតបានសម្រេចបន្សល់ទុកនៅទូរសព្ទ១គ្រឿងនិងស្បែកជើងមួយគូពេលនោះក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញស្រែកឲ្យប្រជានេសាទជួយក៏ស្រង់ឡើងមកលើគោកវិញតែអកុសល់គាត់ស្លាប់បាត់ទៅហើយ។

...

 

ក្រោយមក សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ពិនិត្យទៅលើសពរួចក៏បានទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print