ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងរួមមានសម្ភារៈក្នុងមួយចំនួន ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរសនៅក្បែខាងរាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់បន្ទាន់។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៩និង២៥នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ចំណុចក្នុងបុរីហុងឡាយក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះរួមទាំងអ្នករស់នៅក្បែរខាងបានឲ្យដឹងថាមុនពេលកើតហេតុដោយពួកគាត់បានឃើញផ្សែងហុយចេញពីក្នុងបន្ទប់ខាងក្រោយជាន់ខាងលើយ៉ាងខ្មួលខ្មាញ់លាយឡំជាមួយនិងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះដែរម្ចាស់ផ្ទះរួមទាំងប្រជាពលរដ្ឋរសនៅក្បែខាងនាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យរត់ទៅជួយបាញ់ពន្លត់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ជាបន្ទាន់។ក្រោយពីទទួលបានដំណឹងខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រតិបត្តិការណ៍បាញ់ពន្លត់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿង ក្នុងនោះដែរមិនមានរាលដាលទៅលើផ្ទះក្បែខាងនោះទេ និងម៨នមានអ្នករងរបួសនោះដែរពោលគឺខូចខាតតែផ្ទះមួយចំនួនបូករួមទាំងសម្ភារះនោងនោះមួយចំនួនធំតែប៉ុណ្ណោះ ពន្លត់ចប់ នៅយប់ខែថ្ងៃដដែល៕
ដោយ ៖ ភារ៉ា ដង្កោ










