សូមម្ចាស់រថយន្តស៊េរីទំនើបម៉ាកJeep ដែលបើកបុកម៉ូតូហុងដាឌ្រីមបណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់ស្រាលចូលខ្លួនមកដោះស្រាយផង!

ចែករំលែក៖

ភ្នំពេញ÷ មនុស្សប្រុសស្រីពីរនាក់បានរងរបួសធ្ងន់ស្រាលពេលជួបគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿងបានបើកបុកម៉ូតូរបស់ពួកគាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវ១០០៣ កែងផ្លូវ១៩៥៨ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមនុស្សប្រុសស្រី២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ស្លាកលេខភ្នំពេញ1CQ-8646លុះមកដលើនៅត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួនខាងលើក៏មានរថយន្តស៊េរីទំនើបម៉ាកJeep ពាក់ស្លាកលេខភ្នំពេញ 2CK-2355បើកមកបុកពេញទំហឹងបណ្តាលឲ្យប្រុសនិងស្រ្តីពីរនាក់ដែលត្រូវជាបងប្អូនថ្លៃនិងគ្នារងរបួសធ្ងន់ស្រាលហើយអ្នកបើកបររថយន្តបានបើករត់គេចខ្លួនបាត់ បន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ។

...

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ចំណែកម៉ូតូនិងស្លាកលេខរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print