នគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួនជនសង្ស័យករណីរក្សាទុក ជួញដូរនឹងប្រើប្រាស់គ្រឿងញៀនពីរនាក់

ចែករំលែក៖

ខេត្តតាកែវ÷ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន​ លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស៖​ ថ្ងៃទី២១ ខែ​មេសា ឆ្នាំ ២០២៦ ម៉ោង២២, ០០នាទី លោកវរសេនីយ៍ ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ចារ ចុះបង្ក្រាប​ ករណី​រក្សាទុក​​ និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ (មួយ​ករណី​ មួយ​ទីតាំង​) នៅចំនុចវាល​ស្រែខាង​ជេីង​ភូមិអង្គស្វាយចេក ស្ថិតក្នុង​ភូមិអង្គស្វាយចេក​ ឃុំ​ចារ ស្រុក​ព្រៃ​កប្បាស​ ខេត្តតាកែវ ឃាត់​ខ្លួន​បាន​មុខសញ្ញា​​០១នាក់​ ឈ្មោះ​ នុន​ ណារីម ភេទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​​ រស់នៅ​ភូមិអង្គស្វាយចេក​ ឃុំ​ចារ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ (រក្សាទុក និង​ប្រើ​ប្រាស់​)​។

លុះព្រឹកឡើងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៩ ព្រឹក ឃាត់បានមុខសញ្ញា១នាក់ទៀត នៅចំណុចទួលក្នុងភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ ឈ្មោះ ស្រី សុខនាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស​ខេត្តតាកែវ (ជួញដូរ និងប្រើប្រាស់)​ ដកហូតវត្ថុ​តាង​រួមមាន:​ ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារ​ធាតុ​ញៀន​ចំនួន០៩កញ្ចប់​ ម៉ូតូ​០១គ្រឿង​ ទូរស័ព្ទ​០១គ្រឿង​ កែវសំរាប់ប្រេីប្រាស់​គ្រឿងញៀន​០១។ 

...

​បន្ទាប់មកកម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យខាង លើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print