កិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរពេទ្យនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង តំបន់អាស៊ីអាគ្នេយ៍និងជជែកគ្នាពីការរៀបចំគ្រប់គ្រង់ថែទាំអ្នកជំងឺ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកសាស្រ្តាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរពេទ្យនៃបណ្តាប្រទេស ប្រើប្រាស់ភាសាបារាំង តំបន់អាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «REHSAE» ស្តីអំពី «ការរៀបចំគ្រប់គ្រងការថែទាំអ្នកជំងឺ» ដែលមានថ្នាក់ដឹកនាំមន្ទីរពេទ្យរដ្ឋ មកពីប្រទេសចំនួន៣ចូលរួម ក្នុងនោះមានឡាវ វៀតណាម និងកម្ពុជា។

លោកឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងជានាយកប្រតិបត្តិ REHSAE បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងស្របតាមតម្រូវការធនធានមនុស្ស នៃការគ្រប់គ្រងមន្ទីរពេទ្យ ហើយជាលទ្ធផលកិច្ចប្រជុំនេះ បានជម្រុញឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ ចាត់ចែងការងារ ឲ្យកាន់តែប្រសើរ ស្របទៅតាមបច្ចេកវិទ្យាទំនើប នៃការអភិវឌ្ឍថ្មីរបស់ប្រទេសជឿនលឿន ជាក់ស្តែងគឺប្រទេសបារាំង។

លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា គោលដៅសំខាន់បំផុត នៃកិច្ចប្រជុំនេះ គឺបង្កើតធនធានមនុស្ស និងបច្ចេកវិទ្យា បូកផ្សំនឹងលទ្ធភាព ដើម្បីវិនិយោគធ្វើយ៉ាងណាប្រើប្រាស់ចំណេះវិជ្ជា នៃអ្នកឯកទេសនោះ ជាមួយនឹងបច្ចេកវិទ្យាដែលមានស្រាប់ ដើម្បីឲ្យការងារមានប្រសិទ្ធភាព និងស៊ីជម្រៅលើវិស័យសុខាភិបាល។

ជាមួយគ្នានោះដែរលោកនាយកប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ នៃមន្ទីរពេទ្យMarles faine fierret បានមានប្រសាសន៍ថា គោលបំណងធំបំផុតនៅថ្ងៃនេះគឺយើងជជែកគ្នា ដើម្បីស្វែងរកវិធីសាស្រ្តធ្វើទំនើបបកម្ម ក្នុងការព្យាបាលអ្នកជំងឺ ហើយនៅពេលថ្មីៗនេះ លោកសង្កេតឃើញថា នៅមន្ទីរពេទ្យកាល់ម៉ែត បានបំពេញតួនាទីក្នុងការព្យាបាល អ្នកជំងឺបានយ៉ាងល្អ។

លោកថា “យើងនឹងជំរុញឲ្យមន្ទីរពេទ្យដែលជាដៃគូបណ្តាប្រទេសប្រើភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ធ្វើឲ្យល្អបំផុតក្នុងការទទួលព្យាបាលអ្នកជំងឺ រាប់ទាំងការចូលមកព្យាបាល ការស្នាក់នៅ និងការទទួលបានសេវាព្យាបាលដែលទំនើប និងល្អបំផុតផងដែរ” ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ មានចូលរួមពីបណ្តាប្រទេសជាសមាជិក ដូចជាឡាវ វៀតណាម កម្ពុជា ព្រមទាំង មន្ទីរពេទ្យជាតិនិងខេត្តធំៗរបស់កម្ពុជា ដែលមានសិក្ខាកាម៧៨នាក់ចូលរួម ៕

image6image4  image7 image2

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print