សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ « ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ »

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ « ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ » ដែលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងទាំងអស់គ្នា ក្នុងការសម្រេចគោលដៅ និងធានាលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងពីក្នុងប្រទេស ចូលរួមចំណែកគាំទ្រគោលដៅតំបន់និងសកល និងការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមសហការ និងសហប្រតិបត្តិការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយនិរន្តរភាព។

 

ប្រធានបទនៃទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ និងសមិទ្ធផលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាននាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង និងបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ គឺយើងពិតជាអាចធ្វើបាន និងត្រូវតែធ្វើទាំងអស់គ្នា ទាំងបុគ្គល គ្រួសារ និងសហគមន៍នៅគ្រប់កម្រិត ព្រមទាំងការសហការពីគ្រប់ភាគី ទាំងកម្រិតជាតិ និងអន្តរជាតិ។

...

 

ទន្ទឹមនេះ តួនាទីចម្បងរបស់យើងទាំងអស់គ្នា គឺត្រូវតែការពារខ្លួនយើងកុំឱ្យសត្វមូសខាំ និងរួសរាន់ស្វែងរកសេវាពិនិត្យពិគ្រោះសុខភាពដែលនៅជិតបំផុត បើសង្ស័យថាអាចទទួលការចម្លងជំងឺគ្រុនចាញ់បន្ទាប់ពីបានស្នាក់នៅក្នុងភូមិសាស្ត្រមានការចម្លងជំងឺគ្រុនចាញ់។ ការបញ្ចប់ជំងឺគ្រុនចាញ់ ត្រូវតែជាគោលដៅរួមគ្នាតែមួយសម្រាប់បង្ការខ្លួនយើងគ្រប់ៗរូបបង្ការគ្រួសារគ្រប់ៗគ្នា និងបង្កើនជីវភាពគ្រួសារ និងសេដ្ឋកិច្ចសង្គម៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print